ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧបនាយករដ្ឋមន្ត្រីថៃស្នើឲ្យលោក Jack Ma ជួយធ្វើបែបនេះ ដើម្បីឲ្យជនជាតិចិនមកដើរលេងប្រទេសថៃវិញ

    BY Khmernote Media November 8, 2018
    ឧបនាយករដ្ឋមន្ត្រីថៃស្នើឲ្យលោក Jack Ma ជួយធ្វើបែបនេះ ដើម្បីឲ្យជនជាតិចិនមកដើរលេងប្រទេសថៃវិញ

    ថៃ៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Somkid Jatusripitak បានស្នើសុំឲ្យលោក អគ្គនាយកក្រុមហ៊ុន Alibaba គឺលោក Jack Ma ជួយធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ថៃទៅកាន់ប្រជាជនចិន បន្ទាប់ពីចំនួនភ្ញៀវទេសចរណ៍ចិនទៅលេងក្នុងប្រទេសថៃបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះ។ ការស្នើសុំនេះបានធ្វើឡើងក្នុងជំនួបផ្លូវការមួយរវាងលោក មហាសេដ្ឋី  Jack Ma និងលោកឧបនាយករដ្ឋមន្ត្រីថៃ ដែលបានធ្វើឡើងក្នុងទីក្រុងសៀងហៃប្រទេសចិន។ អ្វីដែលភាគីខាងថៃបានស្នើឲ្យលោក Jack Ma ជួយនោះគឺ ការបង្ហោះវីដេអូពាណិជ្ជកម្មអំពីតំបន់ទេសចរណ៍ថៃ ដែលមានរយៈពេល ២០ វិនាទី នៅក្នុងគេហទំព័រលក់ទំនិញ Alibaba ក្នុងថ្ងៃលក់ពិសេសប្រចាំឆ្នាំ។

    សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ​ វិច្ឆិកា ក្នុងគេហទំព័រលក់ទំនិញ Alibaba មានការលក់ទំនិញបញ្ចុះតម្លៃពិសេសមួយដែលជាមធ្យមមានប្រជាជនចិនប្រមាណជា ៨០០ លាននាក់ ចូលមើលក្នុងគេហទំព័រមួយនេះដើម្បីស្វែករកទិញឥវ៉ាន់។ ដោយឃើញឱកាសល្អនេះហើយទើបរដ្ឋាភិបាលថៃចង់ឲ្យលោក  Jack Ma ជួយផ្សព្វផ្សាយពីតំបន់ទេសចណ៍ថៃនោះ។ ​សូមរម្លឹកឡើងវិញថា ចំនួនភ្ញៀវទេចរណ៍ចិនទៅលេងក្នុងប្រទេសថៃបាន ធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានគ្រោះថ្នាក់លិចទូកទេសចរណ៍មួយក្នុងសមុទ្រថៃ និងបានសម្លាប់ភ្ញៀវទេសចរណ៍ចិនជាច្រើននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay