អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវឱ្យពលរដ្ឋតស៊ូបន្ថែមទៀត ព្រោះរដ្ឋធានីគៀវមិនអាចដួលរលំក្រោមដៃរុស្ស៊ីបានទេ

BY
autoadmin
February 26, 2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាជនឱ្យមានការតស៊ូបន្ថែមទៀត ខណៈដែលលោកបានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីលើរដ្ឋធានី Kyiv ជិតមកដល់ហើយ។ ក្រុមអ្នកសង្កេតការណ៍និយាយថា ទាហានរុស្ស៊ីបាននិងកំពុងលុកលុយនៅជួរមុខជាច្រើនកន្លែង ដើម្បីផ្តួលរំលំទីក្រុង Kyiv ។ លោក Zelenskyy បាននិយាយបែបនេះ ទៅកាន់ប្រជាជាតិនៅក្នុងសារវីដេអូមួយកាលពីថ្ងៃសុក្រ ដោយនិយាយថា ទីក្រុងជាច្រើនកំពុងរងការវាយប្រហារ ហើយរដ្ឋធានីមិនត្រូវដួលរលំជាដាច់ខាត។

គាត់បាននិយាយថា៖«យើងត្រូវយល់ពីអ្វីដែលកំពុងរង់ចាំយើង» ដោយព្រមានថា «យប់នេះសត្រូវនឹងប្រើកម្លាំងរបស់ពួកគេទាំងអស់ ដើម្បីបំបែកការតស៊ូរបស់យើង ហើយវានឹងកាន់តែឃោរឃៅ»។ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយមេដឹកនាំអ៊ុយក្រែន ប្រសិនបើប្រទេសនេះមានឆន្ទៈ ក្នុងការរំសាយអាវុធ និងក្លាយជាអព្យាក្រឹត។ ចំណែកអ្នកនាំពាក្យរបស់លោក Zelenskyy នៅកាលពីថ្ងៃសុក្របាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនបើកចំហរក្នុងការពិភាក្សាអំពីបទឈប់បាញ់ និងសន្តិភាព។ លោក​ថា ភាគី​ទាំង​ ២ ​កំពុង​ពិភាក្សា​គ្នា​អំពី​ដំណើរ​ការ​ចរចា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: