អន្តរជាតិ
វីដេអូស្តែងៗ កាំជ្រួចមីស៊ីលរបស់រុស្ស៊ីវាយប្រហារចំអគារលំនៅដ្ឋានរបស់ពលរដ្ឋអ៊ុយក្រែន នៅទីក្រុង Kyiv
BY Khmernote Media
February 27, 2022
យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CGTN បានឲ្យដឹងថា ទីក្រុង Kyiv ពេលនេះកំពុងស្ថិតក្រោមការវាយប្រហារពីគ្រាប់កាំជ្រួចមីស៊ីលរបស់រុស្ស៊ី ខណៈដែលវាយប្រហារគ្នានេះបានសម្លាប់ជនជាតិអ៊ុយក្រែនចំនួន ១៩៨ នាក់ក្នុងនោះមានកុមារតូច ៣ នាក់ផងដែរ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខភាពប្រទេសអ៊ុយក្រែន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីវីដេអូដ៏គួរឲ្យរន្ធត់មួយ ដែលគ្រាប់មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារចំអគារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងទីក្រុង Kyiv ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ និង១២នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងហេតុការណ៍នោះគេមិនបានដឹងថា មានមនុស្សប៉ុន្មាននាក់បាត់បង់ជីវិត និងប៉ុន្មាននាក់នាក់នោះទេ៕

