ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាល្លឺម៉ង់សម្រេចបញ្ជូនអាវុធទៅជួយអ៊ុយក្រែន រួមមាន អាវុធប្រឆាំងរថគ្រោះ ១,០០០ ដើម, មីស៊ីល ៥០០ គ្រឿង និងរ៉ុក្កែតប្រឆាំងរថគ្រោះ ៤០០ គ្រឿង

    BY Khmernote Media February 27, 2022
    អាល្លឺម៉ង់សម្រេចបញ្ជូនអាវុធទៅជួយអ៊ុយក្រែន រួមមាន អាវុធប្រឆាំងរថគ្រោះ ១,០០០ ដើម, មីស៊ីល ៥០០ គ្រឿង និងរ៉ុក្កែតប្រឆាំងរថគ្រោះ ៤០០ គ្រឿង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Apnews បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ជូនសព្វាវុធ និងសំភារៈផ្សេងទៀតដោយផ្ទាល់ទៅកាន់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធតតាំងជាមួយរុស្ស៊ី។ មន្ត្រីអាល្លឺម៉ង់ក៏បាននិយាយថា ប្រទេសអាល្លឺម៉ង់ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រផងដែរនូវការរឹតបន្តឹងមួយចំនួននៃប្រព័ន្ធធនាគារពិភពលោក SWIFT សម្រាប់ប្រទេសរុស្ស៊ីផងដែរ។

    អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបញ្ជាក់ដូច្នេះថា «នៅក្នុងស្ថានភាពនេះ វាគឺជាភារកិច្ចរបស់យើងដែលត្រូវគាំទ្រអ៊ុយក្រែន ឲ្យអស់ពីសមត្ថភាព នៅក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពឈ្លានពានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន»។

    អធិការបតីអាល្លឺម៉ង់បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន ១,០០០ ដើម និងមីស៊ីល “Stinger” ៥០០ គ្រាប់ទៅកាន់អ៊ុយក្រែន ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

    ដំណឹងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងអាកាសធាតុអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា អាល្លឺម៉ង់កំពុងអនុញ្ញាតឱ្យហូឡង់ដឹកជញ្ជូនរ៉ុក្កែតប្រឆាំងរថក្រោះផលិតដោយអាល្លឺម៉ង់ចំនួន ៤០០ គ្រឿងទៀតទៅកាន់អ៊ុយក្រែន។ រដ្ឋាភិបាលក៏បានយល់ព្រមលើការបញ្ជូនយន្តហោះចម្បាំង D-30 ចំនួន៩គ្រឿង និងគ្រាប់រំសេវមួយចំនួនផងដែរ៕

    អត្ថបទ៖ សេម
    ប្រភព៖ Apnews

    Share This Post: