ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោក Bill Gates​ បានកាន់ក្រឡលាមកមនុស្សក្នុងសន្និសីទសារព័ត៌មាននៅចិន

    BY autoadmin November 8, 2018
    ភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោក Bill Gates​ បានកាន់ក្រឡលាមកមនុស្សក្នុងសន្និសីទសារព័ត៌មាននៅចិន

    ចិន៖​ មហាសេដ្ឋី​​ និងជាស្ថាបនិកក្រុមហ៊ុន Microsoft​ លោក Bill Gates​ បានធ្វើឱ្យមានការភ្ញាកផ្អើលដល់ហ្វូងមនុស្សនៅសន្និសីទសារព័ត៌មានមួយក្នុងកម្មវិធី​ពិព័រណ៍ ដែលស្តីអំពីការវិវដ្តឡើងវិញនៃកាកសំណល់បញ្ចេញចោល​​​ (Reinvented Toilet Expo) នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារម្សិលមិញដោយមានកាន់ក្រឡលាមកមនុស្សនៅក្នុងដៃរបស់គាត់។

    ក្នុងសន្និសីទនោះផងដែរលោកបាននិយាយថា​ សព្វថ្ងៃនេះប្រទេសជឿនលឿនគេមានប្រព័ន្ធលូទឹក ដែលអ្នកនាំយកទឹកជាមួយកាកសំណល់បញ្ចញចោលរបស់មនុស្ស ដើម្បីកែច្នៃយកប្រើក្នុងការដាំដំណាំផ្សេងៗ​។​ ហើយប្រព័ន្ធបែបនោះតម្រូវឱ្យមានការដំឡើងបំពង់ធំៗច្រើន ជាពិសេសគឺវាថ្លៃខ្លាំងណាស់ ដែលក្នុងប្រទេសក្រីក្រគឺមិនអាចធ្វើទៅបាននោះទេ។ ស្របពេលនោះលោក Bill Gates​ ក៏បានលើកបង្ហាញក្រឡលាមក ដែលនៅក្នុងដៃរបស់គាត់ហើយក៏បានបន្តថា លាមកក្នុងក្រឡនេះអាចមានវីរុស rotavirus​ ២០០ពាន់លាន, ២០ពាន់លាបាក់តេរី Shigella និង ១០០ ០០០ពពួកប៉ារ៉ាស៊ីត Worm​ eggs។ ហើយការលើកឡើងនេះគឺជាមូលហេតុ ដែលគាត់នឹងចាប់ផ្តើមកែលម្អប្រព័ន្ធបង្គន់អនាម័យនៅក្នុងប្រទេសក្រីក្រ។

    ភាពកង្វះអនាម័យនឹងត្រូវបានចំណាយថវិការយ៉ាងច្រើន តែយ៉ាងណាមិញមូលនិធិហ្គេតត្រូវបានគេប៉ាន់ប្រមាណថាបានទទួលចំនូល ២២៣ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ នៅក្នុងទម្រង់នៃការចំណាយលើការថែទាំសុខភាពខ្ពស់ និងការបាត់បង់ផលិតភាពនិងប្រាក់ឈ្នួល។​ លោក Bill និង Melinda Gates ក៏បានផ្តល់ប្រាក់ចំនួន ២០០លានដុល្លារបន្ថែមទៀតដល់ក្រុមអភិវឌ្ឍបង្គន់អនាម័យក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ CNN

    Share This Post: