អន្តរជាតិ

ជំនួបអ្នកការទូតមកពីរុស្ស៊ី និងអ៊ុយក្រែន មិនបានឈានចូលដល់កិច្ចព្រមព្រៀងអ្វីនោះទេ

BY
autoadmin
March 1, 2022

អ្នកការទូតមកពីរុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​សម្រេច​អ្វី​ឡើយ។ អ្នក​ចរចាទាំង ២ភាគី ​បាន​ជួប​គ្នា​នៅ​ប្រទេស​បេឡារុស ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី ហើយបន្ទាប់​ពី​កិច្ច​ប្រជុំ​ ពួក​គេ​បាន​និយាយ​ថា ពួក​គេ​នឹង​អង្គុយ​ចរចា​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​។ លោក Mykhailo Podoliak នៃការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា គោលដៅសំខាន់នៃកិច្ចចរចាជុំទីមួយនេះ គឺដើម្បីពិភាក្សាអំពីបទឈប់បាញ់ និងការបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន។ លោកបានមានប្រសាសន៍ថា គណៈប្រតិភូបានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួននៃការពិភាក្សា ហើយបានគូសបញ្ជាក់ពីការសម្រេចចិត្តមួយចំនួនអំពីពួកគេ។

លោក វ្ល៉ាឌីមៀ មេឌីនស្គី ប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា ភាគីទាំង ២ បានជួបពិភាក្សាគ្នារយៈពេល ៥ ម៉ោង ហើយលោក​បាន​និយាយ​ថា ពួកគេ​បាន​ត្រួត​ពិនិត្យ​គ្រប់​យ៉ាង​នៅ​ក្នុង​របៀបវារៈ​របស់​ពួកគេ ហើយ​បាន​កំណត់​ចំណុច​មួយ​ចំនួន​ដែល​អាច​ឈាន​ដល់​ការយល់ព្រមជា​រួម។ ក្នុងពេលជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែនក៏កំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយលោកខាងលិច ដោយប្រធានាធិបតីលោក Volodymyr Zelenskyy បានស្នើឱ្យសហភាពអឺរ៉ុបទទួលស្គាល់អ៊ុយក្រែនជាសមាជិក។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំនៅទីក្រុងមូស្គូបានប្រុងជើងចំពោះទំនាក់ទំនងជិតស្និទ្ធរវាងអ៊ុយក្រែន និងអឺរ៉ុប។ ពួកគេ​បាន​ទាមទារ​ការធានា​ពី​អ៊ុយក្រែន​ថា ​ខ្លួន​នឹង​មិន​ចូលរួម​ជាមួយ​ណាតូ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: