អន្តរជាតិ
បោះឆ្នោតនៅអាមេរិកថ្ងៃនេះ ទោះគណបក្សសាធារណរដ្ឋនិយមចាញ់ឆ្នោត ក៏លោក Trump និយាយថាវាជាជោគជ័យយ៉ាងធំធេងរបស់លោកដែរ
BY autoadmin
November 7, 2018
បន្ទាប់ពីចាញ់ការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ ទី០៦ ខែវិច្ឆកានេះហើយនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅលទ្ធផលនេះថា ”ជោគជ័យយ៉ាងធំធេង” ទោះបីជាគណបក្សសាធារណរដ្ឋរបស់លោកបានបាត់បង់ការគ្រប់គ្រងទៅលើតំណាងព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏ដោយ។
Tremendous success tonight. Thank you to all!
— Donald J. Trump (@realDonaldTrump) November 7, 2018
គណបក្សសាធារណរដ្ឋនិយមបានកាន់កាប់នៅព្រឹទ្ធសភាជាច្រើនឆ្នាំដោយមានការប្រកួតប្រជែងយ៉ាងលំបាកពីគណបក្សធំៗផ្សេងទៀត យ៉ាងណាមិញអណត្តិនេះ គណបក្សប្រជាធិបតេយ្យបានកាន់កាប់តំណាងព្រឹទ្ធសភាសហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ ហើយវាក៏ជាឆ្អឹងទទឹងកសម្រាប់គណបក្សសាធារណរដ្ឋនិយមដែរដោយសារគណបក្សប្រជាធិបតេយ្យនឹងអាចមានសិទ្ធក្នុងកិច្ចការរបស់លោក Donald Trump ។


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia