ខ្លាំងបាត់! ក្មេងស្រីអាយុ១០ឆ្នាំសោះហ៊ានប៉ងសម្លាប់ទារក ដែលទើបនឹងកើត (មានវិដេអូ)
អាមេរិក៖ ក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ងសម្លាប់លើទារកអាយុ ៦ខែដោយជាន់លើក្បាលរបស់ទារកនោះជាច្រើនសារយ៉ាងពេញទំហឹង ដែលបណ្តាលឱ្យទារករងគ្រោះបែកឈាមពេញមុខយ៉ាងធ្ងន់ធ្ងរ។ ក្មេងស្រីនេះត្រូវបានគេចោទប្រកាន់ពីបទឃាតកម្មដោយចេតនានៅឯកន្លែងថែរក្សាទារក និងក្មេងៗ មួយកន្លែងនៅក្នុងក្រុងTilden រដ្ឋWisconsin និងត្រូវពិន័យជាទឹកប្រាក់ ៥០,០០០ដុល្លារ។
មូលហេតុដែលបណ្តាលឱ្យក្មេងស្រីដៃដល់នេះឈានទៅដល់ការប៉ងសម្លាប់នេះគឺដោយសារ រូបគេបានបីទារករងគ្រោះ ប៉ុន្តែក៏របូតចេញពីដៃធ្លាក់ដី ហើយទារករងគ្រោះក៏បានស្រែកយំជាខ្លាំង។ ដោយសារខ្លួនភ័យនៅពេលទារកនោះយំយ៉ាងខ្លាំងផងនោះ រូកគេក៏ជាន់ក្បាលទារករងគ្រោះនឹងជើងរបស់ខ្លួនតែម្តង។ ចំណែកទារកនោះត្រូវបានគេឱ្យដឹងថាបានរងរបួសធ្ងន់ធ្ងរដោយសារកម្លាំង និងសម្ពាធពីការជាន់ក្បាលនេះ។
ក្មេងស្រីអាយុ ១០ឆ្នាំដែលជាជនល្មើសនេះត្រូវបានកោះហៅចូលសារភាពខ្លួនកាលពីថ្ងៃចន្ទ នៅតុលាការ Chippewa County Circuit ដោយពិន័យជាទឹកប្រាក់ ៥០ ០០០ ដុល្លារ។ នៅក្រោមច្បាប់នៃរដ្ឋ Wisconsin ការចោទប្រកាន់ពីបទមនុស្សឃាតគឺត្រូវតែនាំយកជនជាប់ចោទទៅតុលាការប្រសិនបើជនជាប់ចោទមានអាយុ ១០ឆ្នាំ ឬចាស់ជាង៕

ប្រភព៖ baltimore