ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះរបស់ក្រុមហ៊ុន Lion Air មួយគ្រឿងទៀតបានជួបនឹងគ្រោះថ្នាក់ពេលផ្ដើមធ្វើការហោះហើរ

    BY Khmernote Media November 8, 2018
    យន្តហោះរបស់ក្រុមហ៊ុន Lion Air មួយគ្រឿងទៀតបានជួបនឹងគ្រោះថ្នាក់ពេលផ្ដើមធ្វើការហោះហើរ

    ឥណ្ឌូនេស៊ី៖ យន្តហោះរបស់ក្រុមហ៊ុន Lion Air មួយគ្រឿងទៀតបានជួបនឹងគ្រោះថ្នាក់ពេលផ្ដើមធ្វើការហោះហើរ ដែលយន្តហោះនេះមានទិសដៅហោះចេញពីទីក្រុង Bengkulu  ឆ្ពោះទៅកាន់ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ តាមមន្ត្រីគ្រប់គ្រង់ការហោះហើរម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ពេលដែលយន្តហោះផ្តើមធ្វើការហោះហើរដោយមិនទាន់ហោះខ្ពស់ផុតពីដីផង ស្រាប់តែយន្តហោះបានបើកខុសផ្លូវ បណ្តាលឲ្យស្លាបខាងធ្វេងរបស់យន្តហោះបុកនឹងបង្គោលខ្សែរភ្លើងបែកមួយផ្នែកធំ។ ភ្លាមនោះជើងហោះហើរមួយនេះត្រូវបាន ពន្យាពេលជាច្រើនម៉ោង។

    យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះទេ តែវាបានធ្វើឲ្យអ្នកដំណើរសរុបចំនួន ១៤៣ នាក់ មានការភ័យខ្លាច និងខឹងជាមួយក្រុមហ៊ុន Lion Air ជាខ្លាំង។ សូមរម្លឹកថា កាលពីសប្តាហ៍មុននេះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Lion Air​ មួយគ្រឿងហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ Java និងបានសម្លាប់មនុស្ស ១៨៩ នាក់ ហើយរហូតមកទល់នឹងពេលនេះប្រតិបត្តិការស្វែងរកសាកសពជនរងគ្រោះនៅមិនទាន់បញ្ចប់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay