យោធារុស្ស៊ីបានរឹបអូសយករោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប
- BY
- autoadmin
- March 4, 2022
កងកម្លាំងយោធារុស្ស៊ីបានរឹបអូសយករោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ យោងតាមប្រភពដែលដកស្រង់សម្ដីរបស់អធិការកិច្ចនុយក្លេអ៊ែរអ៊ុយក្រែន បានឱ្យដឹងថា៖«បុគ្គលិកប្រតិបត្តិការកំពុងត្រួតពិនិត្យស្ថានភាពនៃអង្គភាពថាមពលមួយនោះ»។ វាបាននិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងក្នុងពេលនេះ គឺដើម្បីធានាថា ប្រតិបត្តិការគឺស្របតាមតម្រូវការសុវត្ថិភាព។ អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហាររោងចក្រ Zaporizhzhia នៅព្រឹកព្រលឹមថ្ងៃសុក្រ ដោយបានដុតបំផ្លាញកន្លែងហ្វឹកហាត់កម្ពស់ ៥ជាន់ ដែលនៅជាប់គ្នានោះ។

រដ្ឋលេខាធិការថាមពលសហរដ្ឋអាមេរិកលោកស្រី Jennifer Granholm បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រ៉េអាក់ទ័រនៅស្ថានីយ៍ថាមពល Zaporizhzhia ត្រូវបានការពារដោយរចនាសម្ព័ន្ធទប់ស្កាត់ដ៏រឹងមាំ ហើយពេលនេះរ៉េអាក់ទ័រកំពុងត្រូវបានបិទដោយសុវត្ថិភាព។ លោកស្រី Granholm បាននិយាយនៅលើ Twitter ថា លោកស្រីបាននិយាយជាមួយរដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែន អំពីស្ថានភាពនៅរោងចក្រនោះ។ គាត់បាននិយាយថា មិនមានការរកឃើញវិទ្យុសកម្មខ្ពស់ហួសកំណត់នៅជិតរោងចក្រដែលត្រូវបានរឹបអូសនោះទេ។ យ៉ាងណា សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយថា អង្គភាពថាមពលនុយក្លេអ៊ែរមួយក្នុងចំណោមអង្គភាពថាមពលនុយក្លេអ៊ែរចំនួន ៦ កំពុងដំណើរការជាធម្មតានៅដើមថ្ងៃសុក្រនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






