ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកចិត្តម្តាយសុខចិត្តលះបង់ជីវិត យកខ្លួនទៅពាំងពីការផ្ទុះម៉ូតូអេឡិចត្រូនិច ដើម្បីការពារជីវិតកូន តែចុងក្រោយត្រូវស្លាប់ទាំង២នាក់

    BY Khmernote Media November 10, 2018
    ទឹកចិត្តម្តាយសុខចិត្តលះបង់ជីវិត យកខ្លួនទៅពាំងពីការផ្ទុះម៉ូតូអេឡិចត្រូនិច ដើម្បីការពារជីវិតកូន តែចុងក្រោយត្រូវស្លាប់ទាំង២នាក់

    ចិន៖ ស្ត្រីជាម្តាយម្នាក់ ដែលសុខចិត្តយកខ្លួនឯងទៅការពារកូនប្រុសពីការផ្ទុះម៉ូតូអេឡិចត្រូនិច (Electric Scooter ) បានស្លាប់យ៉ាង អាណោចអាធម័បំផុតនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅច្រកនៃអាផាតមិនមួយកន្លែងក្នុងទីក្រុង Tieling ប្រទេសចិន ហើយអត្តសញ្ញាណពិតប្រាកដរបស់ម្តាយកូនពីរនាក់នេះមិនត្រូវបានគេបង្ហាញនោះទេ។ តាមក្រុមអ្នកជួយសង្គ្រោះបានប្រាប់ឲ្យដឹងថា ម៉ូតូអេឡិចត្រូនិចត្រូវបានភ្លើងឆេះ ហើយក៏បានផ្ទុះឡើង ហើយភ្លាមនោះស្រ្តីជាម្តាយក៏បានរត់អោបកូនប្រុសអាយុ ៥ ឆ្នាំ ដើម្បីការពារកូនពីការផ្ទុះនេះ ហើយរូបគាត់ក៏ត្រូវស្លាប់តែម្តង។

    អ្វីដែលជារឿងអកុសលនោះការលះបង់របស់ស្ត្រីជាម្តាយរូបនេះពុំមានប្រយោជន៍ឡើង ព្រោះកូនប្រុសរបស់អាយុ ៥ នោះ ក៏ត្រូវរបួសស្លាប់ដែរ ក្រោយពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាន ៤ ថៃ្ង។ រឿងរ៉ាវដ៏រំជួលចិត្តនេះត្រូវបានគេចែករំលែកពេញបណ្តាញសង្គចិន ហើយប្រជាជនចិនមួយចំនួនបានសម្តែងនូវការសោកស្ដា​យ និងអាណិតពីរនាក់ម្តាយកូននេះជាខ្លាំង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay