លោក Yoon Suk-yeol មកពីគណបក្សអំណាចប្រជាជន បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង
- BY
- autoadmin
- March 10, 2022
លោក Yoon Suk-yeol ដែលជាបេក្ខភាពនៃគណបក្សអំណាចប្រជាជន (People Power Party) និងជាគណបក្សប្រឆាំងផងនោះ បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គណបក្សអភិរក្សនិយមនេះ នឹងដណ្តើមយកការគ្រប់គ្រងមកវិញបន្ទាប់ពីការដឹកនាំរបស់គណបក្សសេរី អស់រយៈពេល ៥ ឆ្នាំកន្លងមក។ លោក Yoon បាននិយាយថា៖«ខ្ញុំគិតថាវាជាជ័យជំនះរបស់ពលរដ្ឋដ៏អស្ចារ្យ។ ឥឡូវនេះការប្រកួតបានបញ្ចប់។ ខ្ញុំជឿថា យើងទាំងអស់គ្នាត្រូវតែធ្វើការរួមគ្នា និងរួបរួមដើម្បីប្រជាជន និងប្រទេសរបស់យើង»។

ជម្រាបដែរថា ការប្រកួតប្រជែងតំណែងប្រធានាធិបតីគឺតឹងតែងតាំងពីដើមដល់ចប់ ហើយមនុស្សជាច្រើនមានការអន្ទះសារចង់ឃើញលទ្ធផល ប៉ុន្តែលទ្ធផលត្រូវអូសបន្លាយដល់ជិតម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ នៅថ្ងៃព្រហស្បតិ៍នេះ។ សំឡេងឆ្នោតរបស់គាត់ច្រើនជាងលោក Lee Jae-myung នៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចត្រឹមតែ ១% ប៉ុណ្ណោះ។ សម្ព័ន្ធភាពនៅនាទីចុងក្រោយរបស់ Yoon ជាមួយបេក្ខភាពលោក Ahn Cheol-soo បានជំរុញកម្លាំងបន្ថែមដែលគាត់ត្រូវការ ដើម្បីធានាបានជ័យជំនះនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






