អន្តរជាតិ

សហរដ្ឋអាមេរិកបាននិយាយថា កូរ៉េខាងជើងកំពុងសាកល្បងប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប ICBM ថ្មីមួយ

BY
autoadmin
March 11, 2022

មន្ត្រីជាន់ខ្ពស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា បាននិយាយថា ការសាកល្បងមីស៊ីលថ្មីៗចំនួន ២ ដែលធ្វើឡើងដោយកូរ៉េខាងជើង គឺជាប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលវានឹងធ្វើឱ្យទីក្រុងព្យុងយ៉ាងប្រឈមនឹងទណ្ឌកម្មថ្មីៗ។ យោងតាមប្រទេសកូរ៉េខាងជើង ការធ្វើតេស្តនៅថ្ងៃទី២៦ ខែកុម្ភៈ និងថ្ងៃទី០៤ ខែមីនា គឺផ្តោតលើការបង្កើតផ្កាយរណបឈ្លបយកការណ៍ ប៉ុន្តែមន្ត្រីអាមេរិកបាននិយាយថា ការវិភាគយ៉ាងម៉ត់ចត់បានសន្និដ្ឋានថា ពួកគេពិតជាការសាកល្បងជាមុន សម្រាប់ការបាញ់បង្ហោះ ICBM រយៈចម្ងាយពេញលេញ។

រាល់ការបាញ់បង្ហោះបែបនេះ នឹងបង្ហាញពីការបញ្ចប់នៃការដាក់កម្រិតទៅលើការបង្ហោះមីស៊ីល ដែលទីក្រុងព្យុងយ៉ាងមានតាំងពីឆ្នាំ២០១៧ ហើយបានបញ្ជូនភាពតានតឹងផ្នែកយោធាកើនឡើងនៅលើឧបទ្វីបកូរ៉េ និងលើសពីនេះ។ កូរ៉េខាងជើងបានធ្វើតេស្ត ICBM ចំនួន ៣លើក ហើយចុងក្រោយគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ហៅថា Hwasong-15 ដែលត្រូវបានគេចាត់ទុកថា មានថាមពលគ្រប់គ្រាន់ ដើម្បីបាញ់ទៅដល់ទីក្រុងវ៉ាស៊ីនតោន និងប្រទេសផ្សេងទៀតនៅទ្វីបអាមេរិក។ មន្ត្រីអាមេរិកបាននិយាយថា ការសាកល្បងចំនួន ២ នាពេលថ្មីៗនេះ «ពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ» ដែលទីក្រុងព្យុងយ៉ាងបានបង្ហាញជាលើកដំបូង នៅក្នុងពិធីព្យុហយាត្រាយោធាក្នុងខែតុលា ឆ្នាំ២០២០៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: