បុរសម្នាក់កើតកូវីដចូលរួមមង្គលការមិនបាន ត្រូវមិត្តភក្តិបោះពុម្ពរូបគាត់មួយជំហរ ហើយយកចូលរោងការជាមួយ ដើម្បីបានថតរូបជុំគ្នា
- BY
- autoadmin
- March 11, 2022
ខណៈដែលប្រទេសម៉ាឡេស៊ីកំពុងឈានទៅរកដំណាក់កាលចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺត្រាំត្រែងតាមតំបន់ មានមនុស្សភាគច្រើនបានចាប់ផ្តើមរស់នៅជាមួយនឹងបទដ្ឋានថ្មីៗ ហើយអ្នកខ្លះទៀតក៏មានជាគំនិតប្លែកៗ ដើម្បីឱ្យអាចសម្របទៅតាមស្ថានភាពជំងឺឆ្លងនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងនៅក្នុងវីដេអូ TikTok មួយ បានបង្ហាញពីបុរសម៉ាឡេស៊ីម្នាក់ត្រូវបានមិត្តភក្តិបោះពុម្ពរូបថតរបស់គាត់ ដែលមានទំហំប៉ុនខ្លួនគាត់ផ្ទាល់ ដើម្បីចូលរួមពិធីមង្គលការមិត្តភក្តិ ដោយសារតែគាត់កំពុងវិជ្ជមានជាមួយជំងឺកូវីដ-១៩ មិនអាចទៅចូលរួមដោយផ្ទាល់បាន។

នៅក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញថា បុរសដែលត្រូវជាមិត្តភក្តិទាំងកូនក្រមុំ និងកូនកំលោះ មិនអាចទៅចូលរួមពិធីមង្គលការនោះបានទេ ដោយសារគាត់ត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះ បន្ទាប់ពីបានឆ្លងវិជ្ជមានជាមួយជំងឺកូវីដ-១៩ ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនបានរារាំងគាត់ពីការចូលរួមពិធីមង្គលការនោះទេ ដោយគាត់សម្រេចចិត្តបោះពុម្ពក្រដាសកាតុងទំហំប៉ុនគាត់ ដើម្បីឱ្យគាត់អាចចូលរួមពិធីអាពាហ៍ពិពាហ៍នោះ និងថតរូបជុំគ្នាបាន។ ភ្ញៀវទាំងអស់មានភាពស្ញប់ស្ញែង នៅពេលដែលបានឃើញក្រដាសកាតុងតំណាងឱ្យមិត្តម្នាក់នោះ ក៏ដូចជាអ្នកដែលបានរចនារូបបញ្ឈរបស់បុរសនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ World of Buzz
- Share This Post:






