មិនធម្មតាឡើយ! កំពូល Sniper ដៃត្រង់បំផុតរបស់ពិភពលោកបានមកជួយអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយរុស្ស៊ី
- BY
- autoadmin
- March 12, 2022
អ្នកលបបាញ់ (Sniper) សាហាវជាងគេបំផុតលើពិភពលោកម្នាក់ បានមកចូលរួមក្នុងការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ហើយគាត់ក៏បានចាប់ផ្តើមចងក្រងឯកសារបេសកកម្មថ្មីចុងក្រោយរបស់គាត់បង្ហោះតាមអ៉ីនធឺណេត ដោយហៅសង្រ្គាមនេះថាជាកាកសំណល់របស់មនុស្ស។ គ្មាននរណាម្នាក់ស្គាល់ឈ្មោះពេញរបស់គាត់នោះទេ ប៉ុន្តែគាត់មានឈ្មោះក្រៅហៅថា Wali អាយុ ៤០ឆ្នាំ គឺជាអតីត Sniper ជាមួយកងកម្លាំងកាណាដា ហើយថ្មីៗនេះគាត់បានឆ្លើយតបនឹងការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលបានប្រកាសថា បរទេសណាដែលចង់មកជួយប្រទេសរបស់លោកនឹងត្រូវបានអញ្ជើញ ដើម្បីជួយកម្ចាត់ការឈ្លានពានរបស់រុស្ស៊ី។

ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ គាត់បានប្រាប់ពីការស្វាគមន៍យ៉ាងកក់ក្តៅដែលគាត់បានទទួលពីប្រជាជនអ៊ុយក្រែន ដោយដឹងគុណចំពោះជំនួយដើម្បីការពារប្រទេសរបស់ពួកគេ។ គាត់ក៏បានរៀបរាប់លម្អិតអំពីភាពតានតឹង និងសម្ពាធដែលកំពុងកើតមាននៅក្នុងប្រទេសនេះផងដែរ ជាមួយនឹងស៊ីរ៉ែន ការវាយឆ្មក់តាមអាកាស ដែលជាការរំឮកយ៉ាងច្បាស់ថា គ្មានអ្វីធម្មតាទៀតទេ។ លោក Wali ក៏ប្រាប់ពីរបៀបដែលគាត់អាចរីករាយនឹងអាហាររបស់អ្នកស្រុក ប៉ុន្តែថាគាត់ក៏ត្រូវប៉ូលីស និងទាហានអ៊ុយក្រែន តាមស្វែងរកផងដែរ ដោយសារតែដំបូងឡើយពួកគេមិនដឹងពីបំណងរបស់គាត់៕



អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






