ភរិយាអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនត្រូវជាប់ទោស១១ឆ្នាំ ពាក់ព័ន្ធនឹងលុយពុករលួយចំនួន ២០០លានដុល្លារតាំងពីឆ្នាំ១៩៧០ប្លាយ
ភរិយាអតីតមេដឹកនាំហ្វីលីពីនលោកស្រី Imelda Marcos ត្រូវបានគេរកឃើញថា មានទោសពីបទពុករលួយចំនួន៧ករណី ដោយតុលាការប្រឆាំងអំពើពុករលួយក្នុងស្រុក Sandiganbayan នៅក្នុងដំណើរការនីតិវិធី ដែលមានរយៈពេល២៧ឆ្នាំ។ ក្រុមតុលាការ Sandiganbayan 5th Division ក៏បានដាក់ដីកាចាប់ខ្លួនស្ត្រីមេម៉ាយអាយុ ៨៩ឆ្នាំម្នាក់នេះកាលពីថ្ងៃសុក្រកន្លងទៅ។
យោងតាមការរកឃើញរបស់តុលាការពិសេស លោកស្រី Imelda Marcos បានដាក់លុយ ២០០លានដុល្លារខុសច្បាប់នៅធនាគារស្វីសក្នុងឆ្នាំ ១៩៧០ក្នុងអំឡុងពេលគាត់នៅជាអភិបាលក្រុងម៉ានីល។ យ៉ាងណាមិញលោកស្រី Imelda Marcos មិនមានវត្តមាននៅក្នុងតុលាការពេល ដែលលោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៦ទៅ១១ឆ្នាំ ចំពោះការរំលោភលើច្បាប់ប្រឆាំងអំពើពុករលួយចំនួន៧ករណីនោះទេ ហើយលោកស្រីក៏ត្រូវបានគេកាត់ទោសឱ្យរួចទោសលើអំពើពុករលួយចំនួន ៣ ផ្សេងទៀតដែរ។
កាលពេលប្តីរបស់គាត់ត្រូវបានដកដំណែងក្នុងឆ្នាំ ១៩៨៦ តាមរយៈទស្សនាវដី “People Power Revolution” គេបានឱ្យដឹងថា លោកស្រីមានស្បែកជើងដល់ទៅ ៣០០០គូ និងកាបូប ដល់ទៅ៨០០ កាបូប។ លោកស្រីក៏មានជាប់ទាក់ទងនឹងឯកសារធនាគារ និងបានបង្កើតមូលនិធិសប្បុរសក្លែងក្លាយនៅ Liechtenstein និងកន្លែងផ្សេងទៀតដែរ ក្រោយមកត្រូវបានប្រើប្រាស់ដើម្បីបើកគណនីធនាគារសម្ងាត់នៅក្នុងប្រទេសស្វីស។
ថ្វីបើមានភាពចម្រូងចម្រាសជុំវិញទ្រព្យសម្បត្តិពុករលួយរបស់គ្រួសារលោកលោកស្រី Imelda Marcos ក៏ដោយក៏ «មេអំបៅដែក» មួយនេះត្រូវបានជ្រើសរើសជាតំណាងសភាដល់ទៅ ៤ដង ហើយបច្ចុប្បន្នគាត់ក៏ជាអភិបាលរដ្ឋ Ilocos Norte។ លោកស្រី Imelda Marcos ត្រូវបានដកហូតសិទ្ធិពីការកាន់តំណែងសាធារណៈដោយតុលាការផងដែរ។ យ៉ាងណាមិញសេចក្តីរាយការណ៍របស់រ៉យទ័របាននិយាយថាដីកាចាប់ខ្លួនរបស់លោកស្រីមិនទាន់ត្រូវបានគេយកមកអនុវត្តនៅឡើយទេ៕
Martial law victim Etta Rosales lauded the Sandiganbayan’s decision finding former First Lady Imelda Marcos guilty of 7 counts of graft. https://t.co/d7zJ5Y42rR pic.twitter.com/1isW9PdN1q
— ABS-CBN News (@ABSCBNNews) November 9, 2018
LOOK: Sandiganbayan 5th Division’s dispositive part of its decision finding Ilocos Norte Rep. Imelda Marcos guilty on seven counts of graft. She is sentenced to imprisonment for six to 11 years for each case | @anjocalimario
STORY: https://t.co/2mhOzKl1ey pic.twitter.com/0vUjVhVuyA
— CNN Philippines (@cnnphilippines) November 9, 2018
អត្ថបទ៖ លីដា
ប្រភព៖ nextshark