អន្តរជាតិ

ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ

BY
autoadmin
March 16, 2022

ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានដាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden, នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិករាប់សិបនាក់ ទៅក្នុង «បញ្ជីបញ្ឈប់» ដែលនឹងរារាំងពួកគេមិនឱ្យចូលប្រទេសរុស្ស៊ីបានឡើយ។ ក្រៅ​ពី​លោក Biden ក៏មានមន្ត្រី​អាមេរិកផ្សេងទៀតដូចជា៖ ​រដ្ឋមន្ត្រី​ការពារជាតិ​លោក Lloyd Austin, ប្រធាន CIA លោក William Burns និង​ទីប្រឹក្សា​សន្តិសុខ​ជាតិលោក Jake Sullivan ក៏ស្ថិតក្នុងការដាក់ទណ្ឌកម្មនេះដែរ។ ការហាមប្រាមនេះ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីៗដោយទីក្រុងវ៉ាស៊ីនតោន ទៅលើមន្ត្រីរុស្ស៊ីជាច្រើន ខណៈពេលមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

វិធានការនេះហាក់ដូចជានិមិត្តសញ្ញាសំខាន់មួយ ខណៈពេលដែលក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងរក្សាទំនាក់ទំនងផ្លូវការ ហើយប្រសិនបើចាំបាច់គេនឹងធ្វើឱ្យប្រាកដថា អ្នកមានទំនាក់ទំនងជិតស្និទ្ធ​ជាមួយមនុស្សនៅក្នុងបញ្ជី ក៏អាចត្រូវដាក់បញ្ជូលទៅក្នុងបញ្ជីដូចគ្នា។ អ្នកផ្សេងទៀតនៅក្នុង «បញ្ជីបញ្ឈប់» របស់រុស្ស៊ីរួមមាន៖ ទីប្រឹក្សាសន្តិសុខជាតិរងលោក Daleep Singh, ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិលោកស្រី Samantha Power, អនុរដ្ឋមន្ត្រីក្រសួងរតនាគារលោក Adewale Adeyemo និងប្រធានធនាគារ Export-Import របស់សហរដ្ឋអាមេរិកលោកស្រី Reta Jo Lewis ។ រុស្សីក៏បានហាមប្រាមលោក Hunter Biden ដែលជាកូនប្រុសរបស់លោក Joe Biden និងជាអតីតរដ្ឋលេខាធិការ និងលោកស្រី Hillary Clinton ដែលមកពីគណបក្សប្រជាធិបតេយ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera

Share This Post: