Arsenal កំពុងពិចារណាទិញខ្សែប្រយុទ្ធថ្មី ក្រោយពេល Welbeck ទទួលរងរបួស
ការទទួលរងរបួសរបស់ខ្សែប្រយុទ្ធ Danny Welbeck ក្នុងកំឡុងការប្រកួតជាមួយនឹងក្លឹប Sport Lisbon ក្នុងការប្រកួតពានរង្វាន់ Europa League កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានបង្ខំឲ្យ Arsenal ត្រូវបានខ្សែប្រយុទ្ធថ្មីមួយមកជំនួសដំណែង Welbeck ហើយក្លឹបកាំភ្លើងធំ Arsenal អាចនឹងចំណាយដល់ទៅ 45លានផោន សម្រាប់ការទិញខ្សែប្រយុទ្ធ Nicolas Pepe ពីក្លឹប Lille ក្នុងទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ។

លោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal មិនមានគម្រោងទិញកីឡាករណាម្នាក់នៅក្នុងខែមករាខាងមុខនេះ ប៉ុន្ដែក្រោយពេលខ្សែប្រយុទ្ធ Welbeck ទទួលរងរបួសធ្វើឲ្យលោក Unai Emery ពិចារណាលើចំណុចនេះឡើងវិញ ក្រោយពេលក្លឹបកាំភ្លើងធំ Arsenal ពេលនេះសល់តែខ្សែប្រយុទ្ធ 2 រូបតែប៉ុណ្ណោះ។
ក្នុងខែមករាខាងមុខនេះក្លឹបកាំភ្លើងធំ Arsenal មិនមានថវិកាច្រើនសម្រាប់ការទិញកីឡាករទេ ខណៈដែលក្លឹប Manchester City, Bayern Munich និង Borussia Dortmund កំពុងមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Nicolas Pepe ដូចគ្នា ដែលជាហេតុធ្វើឲ្យ Arsenal អាចនឹងចំណាយថវិកាច្រើនក្នុងការដណ្ដើមទិញខ្សែប្រយុទ្ធរូបនេះពីក្លឹប Lille។

បុត្រ
ប្រភព៖ Goal