ឡូយមែន! ឆ្នាំ២០២០ អារ៉ាប់នឹងប្រើម៉ូតូហោះ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឱ្យបានទាល់ពេលវេលា (មានវីដេអូ)
ប្រទេសអារ៉ាប់រួម៖ មន្រ្តីនគរបាលទីក្រុងឌូបៃបានចាប់ផ្តើមហ្វឹកហាត់លើម៉ូតូហោះជាមួយនឹងកង្ហារ៤ មួយប្រភេទដើម្បីជួយពួកគេចុះបង្ក្រាបឧក្រិដ្ឋកម្មបានឆាប់រហ័សតាមពីលើអាកាស។ មន្ត្រីប៉ូលីសជឿថាម៉ូតូហោះ S3 2019 ដែលរចនាឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាកាលីហ្វ័រញ៉ានឹងជួយឱ្យពួកគេមានភាពងាយស្រួលក្នុងការចុះបង្ក្រាបឧក្រិដ្ឋកម្មផ្សេងៗឱ្យបានឆាប់រហ័ស និងមិនមានភាពរាំងស្ទះ។
ក្រុមហ៊ុន Hoversurf បានបង្ហាញពីម៉ូតូហោះនេះទៅកាន់អាជ្ញាធរនៅទីក្រុងឌូបៃក្នុងកម្មវិធី GITEX ដែលជាពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិទ្យាប្រចាំឆ្នាំនៅទីក្រុងឌូបៃ។ ក្រុមហ៊ុននេះបានឱ្យដឹងថា ពួកគេអាចផ្គត់ផ្គង់ដល់ក្រុងឌូបៃបាន ៣០ ទៅ ៤០គ្រឿងប្រសិនបើក្រុមប៉ូលិសរបស់ឌូបៃចាប់អារម្មណ៍ ហើយក្រុមប៉ូលិសទាំងនោះនឹងមានសិទ្ធិផ្តាច់មុខក្នុងការបញ្ជាម៉ូតូហោះនេះច្រើនតាម ដែលពួកគេត្រូវការ។ ម៉ូតូហោះនេះនឹងត្រូវបានអនុវត្តនៅឆ្នាំ ២០២០ ហើយក៏មានមន្ត្រីពីរនាក់បានទទួលការបណ្តុះបណ្តាលពីរបៀបប្រើប្រាស់របស់ម៉ូតូហោះនេះផងដែរ។ ម៉ូតូហោះនេះគឺមានតម្លៃ ១៥០ ០០០ដុល្លារក្នុងមួយគ្រឿង អាចហោះហើរបាន៤០នាទី មានទម្ងន់ ២៥៣ផោន និងអាចហោះបានកម្ពស់រហូតដល់ ១៦ហ្វីត៕


អត្ថបទ៖ លីដា
ប្រភព៖ dailymail