ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Volodymyr Zelensky បានអំពាវនាវឱ្យប្រទេសរុស្ស៊ី ចេញមកធ្វើកិច្ចចរចាសន្តិភាពជាមួយគ្នាដោយគ្មានការពន្យារពេល

    BY autoadmin March 19, 2022
    លោក Volodymyr Zelensky បានអំពាវនាវឱ្យប្រទេសរុស្ស៊ី ចេញមកធ្វើកិច្ចចរចាសន្តិភាពជាមួយគ្នាដោយគ្មានការពន្យារពេល

    យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ បានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាព និងសន្តិសុខប្រកបដោយអត្ថន័យ «ដោយគ្មានការពន្យារពេល» ជាមួយទីក្រុងម៉ូស្គូ។ គាត់បាននិយាយថា វាជាឱកាសតែមួយគត់របស់រុស្ស៊ីក្នុងការកំណត់ការខូចខាតពីកំហុសរបស់ខ្លួន បន្ទាប់ពីការលុកលុយពួកគេមកលើអ៊ុយក្រែន។

    លោក Zelensky បាននិយាយតាមរយៈវីដេអូថ្លែងការណ៍នៅពេលយប់របស់គាត់ថា៖«នេះគឺជាឱកាសតែមួយគត់សម្រាប់ប្រទេសរុស្ស៊ី ក្នុងការកាត់បន្ថយការខូចខាតពីកំហុសរបស់ខ្លួន»។ លោកបន្ថែមថា «ដល់​ពេល​ជួប​គ្នា វា​ដល់​ពេល​ត្រូវ​និយាយ វា​ជា​ពេល​ដើម្បី​ស្ដារ​បូរណភាព​ទឹកដី និង​យុត្តិធម៌​សម្រាប់​អ៊ុយក្រែន។ បើមិនដូច្នេះទេ ការខាតបង់របស់រុស្ស៊ីនឹងត្រូវការជំនាន់ជាច្រើនដើម្បីស្តារឡើងវិញ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: