ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា បុរសជនជាតិជប៉ុននិយមធ្វើអត្តឃាតសម្លាប់នៅថ្ងៃនេះច្រើនជាងថ្ងៃផ្សេងៗ

    BY Khmernote Media November 12, 2018
    ការសិក្សាបង្ហាញថា បុរសជនជាតិជប៉ុននិយមធ្វើអត្តឃាតសម្លាប់នៅថ្ងៃនេះច្រើនជាងថ្ងៃផ្សេងៗ

    ជប៉ុនគឺជាប្រទេសមួយ ដែលមានចំនួនអ្នកធ្វើអត្តឃាតច្រើន ពោលបើតាមរបាយការណ៍បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ ១៩៧៤  ដល់ឆ្នាំ​ ២០១៤​ ករណីធ្វើអត្តឃាតមានចំនួនរហូតដល់ ៨៧៣,០០០ ករណី។ ក្នុងចំណោមករណីទាំងអស់នេះទៀតសោធ ត្រូវបានគេសិក្សា និងរកឃើញថា ជនរងគ្រោះភាគច្រើនគឺជាបុរស ដែលមានអាយុចន្លោះពី ៤០ ទៅ ៦៥ ឆ្នាំ ហើយពួកគេធ្វើអត្តឃាតភាគច្រើននៅក្នុងព្រឹកថ្ងៃចន្ទចន្លោះពីម៉ោង ៤ ដល់ ម៉ោង ៧ និង ៥៩ នាទីព្រឹក។ ការសិក្សាដែលបានធ្វើឡើងដោយ សាកលវិទ្យាល័យ Waseda University ក្នុងក្រុងតូក្យូ ប្រទេសជប៉ុននេះ ក៏បានបង្ហាញដែរថា បុរសជនជាតិជប៉ុន ដែលមានអាយុ ចន្លោះពី ៤០ ទៅ ៦៥ ឆ្នាំ គឺជាមនុស្សដែលមានសំពាធជីវិត និងការទទួលខុសត្រូវចំពោះជីវិតខ្ពស់ណាស់ បើធៀបទៅនឹងមនុស្សស្រីដែលអាយុដូចគ្នា ឬមនុស្សប្រុសដែលមានអាយុតិចជាងនេះ។

    កត្តាទាំងនេះហើយទើបធ្វើឲ្យពួកគេមានបញ្ហាស្ត្រេស មិនចង់ទៅធ្វើការងារ និងសម្រេចសម្លាប់ខ្លួននៅព្រឹកថ្ងៃចន្ទតែម្តង។ ការសិក្សានេះក៏បានបង្ហាញផងដែរថា ចន្លោះពេលដែលមានករណីឃាតកម្មច្រើនបំផុតគឺនៅចន្លោះពីឆ្នាំ ១៩៩៥ រហូតដល់ ២០១៤ ។ ហើយបើគេធ្វើការប្រៀបធៀបគេអាចរកឃើញថា ករណីបុរសជប៉ុនអាយុ ៤០ ទៅ ៦៥ ធ្វើអតឃាតនៅពេលពេលព្រឹកកើតមានច្រើនជាងករណីធ្វើអតឃាតនៅពេលយប់ ១,៥៧ ដង។ ហើយករណីដែលធ្វើអតឃាតនៅថ្ងៃចន្ទគឺច្រើនជាងថ្ងៃផ្សេងទៀត ១,៥៥ ដង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay