ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    BREAKING NEWS! យន្តហោះ Boeing-737 ដឹកអ្នកដំណើរចំនួន ១៣៣ នាក់ បានធ្លាក់នៅលើភ្នំមួយនៅក្នុងប្រទេសចិន

    BY autoadmin March 21, 2022
    BREAKING NEWS! យន្តហោះ Boeing-737 ដឹកអ្នកដំណើរចំនួន ១៣៣ នាក់ បានធ្លាក់នៅលើភ្នំមួយនៅក្នុងប្រទេសចិន

    យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានឱ្យដឹងថា យន្តហោះ Boeing-737 មួយគ្រឿង ដែលដឹកអ្នកដំណើរចំនួន ១៣៣ នាក់ បានធ្លាក់នៅលើភ្នំមួយក្នុងតំបន់ Guangxi ភាគខាងត្បូងប្រទេសចិន នៅរសៀលថ្ងៃច័ន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ខណៈអគ្គីភ័យដោយសារការធ្លាក់នោះ គឺអាចមើលឃើញបាននៅកន្លែងធ្លាក់ផ្ទាល់តែម្ដង។

    ទូរទស្សន៍ CCTV បានរាយការណ៍ថា ក្រុមជួយសង្គ្រោះកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ប៉ុន្តែចំនួនអ្នកស្លាប់នៅមិនទាន់អាចកំណត់បាននៅឡើយទេ។ យោងតាមការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានឱ្យដឹងថា ជើងហោះហើរ MU5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានចេញដំណើរពីទីក្រុង Kunming ទៅកាន់ទីក្រុងក្វាងចូវ ហើយបានបាត់ដំណឹង បន្ទាប់ពីចេញដំណើរនៅថ្ងៃដដែល៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: