ថា្នក់ដឹកនាំធំៗលើពិភពលោកបានប្រារព្ធទិវាយុទ្ធសន្តិភាពគម្រប់១០០ឆ្នាំនៃសង្គ្រាមលោកលើទីមួយ
CNN៖ ទិវាយុទ្ធសន្តិភាពដ៏ធំបានធ្វើឡើងនៅជុំវិញពិភពលោកកាលពីថ្ងៃអាទិត្យម្សិលមិញដើម្បីគម្រប់ខួប ១០០ឆ្នាំនៃសង្គ្រាមលោកលើកទីមួយ។ សមាជិកនៃអតីតយុទ្ធជនយោធា មេដឹកនាំធំៗ និងព្រះមហាក្សត្របានចូលរួមពិធីរំលឹកខួបនេះនៅទូទាំងពិភពលោកដើម្បីចងចាំដល់មនុស្ស ៨,៥លាននាក់ដែលបានបូជាជីវិតរបស់ពួកគេចន្លោះឆ្នាំ ១៩១៤ ដល់ ១៩១៨ ។ យ៉ាងណាមិញការប្រារព្ធដ៏ធំបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស និងអង់គ្លេសដែលមានព្រះមហាក្សត្រនិងថ្នាក់ដឹកនាំធំៗមកចូលរួមយ៉ាងច្រើនកុះករ។
នាព្រឹកថ្ងៃអាទិត្យស្ថិតនៅចំកណ្ដាលនៃវិមាន Arc de Triomphe នៅប៉ារីស គេឃើញមានវត្តមានរបស់ប្រធានាធិបតីអាមេរិក Donald Trump, Melania Trump, ស្ដេចម៉ារ៉ុក Mohammed VI, ប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Angela Merkel និងថ្នាក់ដឹកនាំជាច្រើនទៀត។ ចំណែកនៅប្រទេសអង់គ្លេសវិញគេឃើញម្ចាស់ក្សត្រី Elizabeth II និងខ្សែរាជវង្សផ្សេងទៀតបានធ្វើពិធីស្ងប់ស្ងាត់ពីរនាទីដើម្បីឧទិសដល់ខួប ១០០ឆ្នាំចាប់តាំងពីចប់សង្គ្រាមលោកលើកទីមួយ និងដើម្បីចងចាំដល់ជនជាតិអង់គ្លេស ៩០០ ០០០ នាក់ដែលបានលះបង់ជីវិតរបស់ពួកគេ។






អត្ថបទ៖ លីដា
ប្រភព៖ CNN