មេបញ្ជាការកងទ័ពថៃម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានរំលោភ និងចម្លងមេរោគអេដស៍ទៅកាន់ក្មេងប្រុសៗជាង៧០នាក់
ថៃ៖ មេបញ្ជាការកងទ័ពថៃម្នាក់បានសារភាពថា គាត់បានចាប់រំលោភក្មេងប្រុសចំនួន៧៥នាក់ និងបានចម្លងមេរោគអេដស៍ទៅកាន់ពួកគេទៀតផង។ មេបញ្ជាការកងទ័ពរូបនេះមានឈ្មោះថា Jakkrit Khomsing មានអាយុ ៤៣ ឆ្នាំ និងជាមនុស្សប្រុសស្រលាញ់ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស)។ បើយោងតាមក្រុមការងារបច្ចេកទេសឧក្រិដ្ឋកម្មបានឲ្យដឹងថា លោក Jakkrit Khomsing បានប្រើប្រាស់គណនី Facebook ក្លែងក្លាយ ដោយបានដាក់រូបមនុស្សស្អាតម្នាក់ ដើម្បីធ្វើការទាក់ទង និងណាត់ជួបក្មេងប្រុសៗ។
ក្រោយពេលបានជួបក្មេងប្រុសៗ ដែលមានអាយុចន្លោះពី ១៣ ដល់ ១៨ ហើយ នោះ គាត់តែងព្យាយាមចាប់រំលោភពួកគេដោយប្រើប្រាស់ការលួងលោម និងបង្ខំដោយហឹង្សាជាដើម។ ក្នុងចំណោមជនរងគ្រោះទាំងអស់គេអាចកំណត់អត្តសញ្ញាណបានចំនួន ២៨ នាក់ និងបានរកឃើញថា ពួកគេបានឆ្លងមេរោគអេដស៍ពីលោក Jakkrit Khomsing ទៀតផង។ គេបានរកឃើញទៀតថា លោក Jakkrit Khomsing បានកើតជំងឺអេដស៍ចាប់តាំងពីឆ្នាំ ២០០៩ មកម្លះ ហើយពេលនេះគាត់ត្រូវបានតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋជាច្រើនដូចរួមទាំង ការចាប់រំលោភក្មេងមិនទាន់គ្រប់អាយុ និងបំពានសិទ្ធកុមារផងដែរ៕
https://www.youtube.com/watch?time_continue=160&v=6RO0MJH-fEI
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark