អ្នកតំណាងក្រុម Home Sport FC សង្ឃឹមតែ 50% ប៉ុណ្ណោះក្នុងការយកឈ្នះក្រុមខ្លាំង Rolling FC ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3
- February 6, 2018
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម Home Sport FC ដែលត្រូវប៉ះជាមួយនឹងក្រុម Rolling FC នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 4 ក្នុងថ្ងៃអាទិត្យនេះ។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Home Sport FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម Rolling FC គាត់បានចាត់ទុកជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដោយសារតែក្រុម Rolling FC គឺជាក្រុមមួយដែលពោរពេញទៅដោយបទពិសោធន៍ខ្ពស់ ជាពិសេសកីឡាកររបស់ក្រុម Rolling FC មានកីឡាករបរទេសចូលរួមផងដែរ។

លើសពីនេះទៅទៀតអ្នកតំណាងក្រុម Home Sport FC គាត់បានបន្ថែមទៀតថា ក្រុមរបស់គាត់ធ្លាប់មានបទពិសោធន៍ប៉ះក្រុម Rolling FC ហើយថែមទាំងធ្លាប់ចាញ់ក្រុមមួយនេះទៀតផង ហើយកាលពីពេលថ្មីៗនេះក្រុម Rolling FC ទើបតែឈ្នះពានរង្វាន់នៃការប្រកួតមួយផងដែរ។ ចំពោះកីឡាកររបស់ក្រុម Home Sport FC វិញគាត់បានប្រាប់ថា មានកីឡាករអាជីពពីរនាក់ដោយគាត់សុំមិនបញ្ចេញឈ្មោះ តែកីឡាករតែពីរនាក់របស់គាត់នោះគឺមួយមកពីក្លឹប៖ អគ្គីសនីកម្ពុជា និងមួយទៀតគឺជាអតីតកីឡាកររបស់ក្លឹប Western United។ ចំពោះការយកឈ្នះក្រុម Rolling FC វិញក្រុម Home Sport FC គាត់សង្ឃឹមតែ 50% ប៉ុណ្ណោះដោយសារតែគូប្រកួតរបស់គាត់គឺជាក្រុមខ្លាំងដែលមិនអាចមើលស្រាលបាន។



បុត្រ
- Share This Post:






