ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីម្នាក់បានស្លាប់ក្នុងគ្លីនិកកែសម្ផស្ស ក្រោយចាក់សារធាតុ Botox ចូលខ្លួន

    BY Khmernote Media November 15, 2018
    ស្រ្តីម្នាក់បានស្លាប់ក្នុងគ្លីនិកកែសម្ផស្ស ក្រោយចាក់សារធាតុ Botox ចូលខ្លួន

    ហុងកុង៖ ការវះកាត់កែសម្ផស្សគឺជាជម្រើសថ្មីមួយសម្រាប់មនុស្សសម័យថ្មីនេះ ទាំងមនុស្សប្រុស និងមនុស្សស្រី​ ដែលប្រាថ្នាចង់បានភាពស្រស់ស្អាតខុសពីធម្មជាតិរបស់ពួកគេ។ យ៉ាងណាក្តីគ្រោះថ្នាក់កើតចេញពីការវះកាត់កែសម្ផស្សក៏កើតមានជារឿយៗផងដែរ ​តួយ៉ាងស្រ្តីហុងកុងម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងគ្លីនិកកែសម្ផស្សមួយ បន្ទាប់ពីនាងបានចាក់សារធាតុ Botox ចំនួន ១៦ ដង។ ស្ត្រីជនរងគ្រោះមានឈ្មោះថា Cheung អាយុ ៥១ ឆ្នាំ ហើយគ្លីនិក ដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Tsim Sha Tsui ស្ថិតក្នុងទីក្រុងហុងកុង។

    មុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅគ្លីនិក ដើម្បីទទួលបានសេវាចាក់សារធាតុ  Botox លើរាងកាយ ដើម្បីលុបបំបាត់ភាពជ្រីវជ្រួញនៅលើស្បែក និងធ្វើឲ្យស្បែកស្រស់ស្អាតក្មេងជាងវ័យ។ យ៉ាងណាក្តី ការចាក់សារធាតុនេះទំនងជាច្រើនលើសពីអ្វី ដែលរាងកាយរបស់គាត់អាចទទួលយកបាន។ ភ្លាមៗក្រោយពីការចាក់សារធាតុនេះ ១៦ ដង គាត់បានសន្លប់លែងដឹងខ្លួន និងបានស្លាប់បាត់បង់ជីវិតតែម្តង។ នេះជាបទពិសោធណ៍អាក្រក់មួយ ដែលអ្នកចង់កែសម្ផស្សទាំងអស់ត្រូវប្រុងប្រយ័ត្ន និងស្វែងយល់ឲ្យបានច្បាស់លាស់មុននឹងសម្រេចចាក់សារធាតុ Botox ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay