ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអាកាសចរណ៍អៀរឡង់បានបើកការស៊ើបពិសេសមួយ ជុំវិញករណីមានភ្លើងដ៏ចម្លែកហោះកាត់ប្រទេសខ្លួន សង្ស័យជាថាសហោះពួកភពផ្សេង

    BY Khmernote Media November 15, 2018
    អាជ្ញាធរអាកាសចរណ៍អៀរឡង់បានបើកការស៊ើបពិសេសមួយ ជុំវិញករណីមានភ្លើងដ៏ចម្លែកហោះកាត់ប្រទេសខ្លួន សង្ស័យជាថាសហោះពួកភពផ្សេង

    អៀរឡង់៖ អាជ្ញាធរអាកាសចរណ៍អៀរឡង់បានបើកការស៊ើបអង្កេតបែបវិទ្យាសាស្រ្តមួយភ្លាម បន្ទាប់ពីមានការរាយការណ៍ថា មានភ្លើងដ៏ចម្លែកមួយហោះនៅពីលើប្រទេសអៀរឡង់។ សេចក្តីរាយការណ៍ស្តីពីភ្លើងដ៏ចម្លែកនេះត្រូវបានធ្វើឡើងដោយអ្នកបើកបរយន្តហោះ BA94 របស់ក្រមហ៊ុន British Airways និងអ្នកបើកយន្តហោះរបស់ក្រុមហ៊ុន ​Virgin Airlines ដែលពួកគាត់សុទ្ធតែបានរាយការណ៍ដូចគ្នាថា ពួកគាត់បានឃើញភ្លើងដ៏ចម្លែកមួយហោះនៅពីលើប្រទេសអៀរឡង់ ហើយពួកគាត់បានប្រទះ ឃើញខណៈពេលដែលពួកគាត់បានបើកយន្តហោះកាត់ប្រទះអៀរឡង់។

    សម្រាប់អ្នកបើយន្តហោះរបស់ក្រុមហ៊ុនទាំងពីរខាងលើ នេះ មិនហ៊ានអះអាងថាភ្លើងដ៏ចម្លែកនោះជាអ្វីឲ្យពិតប្រាកដនោះទេ​ តែគេសង្ស័យថាវាអាចជាថាស់ហោះ ឬយានអវកាសរបស់មនុស្សភពផ្សេងជាដើម។ យ៉ាងណាក្តី មកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញភស្តុតាំងជាក់ស្តែងណាមួយ ដែលជួយឲ្យគេ រកឃើញប្រភពនៃភ្លើងដ៏ចម្លែកនេះនៅឡើយទេ ហើយលទ្ធនៃការស៊ើបអង្កេតចុងក្រោយនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay