ដឹងពីបញ្ហាសុខភាពក្នុងរាងកាយអ្នក តាមរយៈប្រភេទក្រចកដៃទាំងនេះ
ក្រចកដៃរបស់លោកអ្នកអាចប្រាប់ពីស្ថានភាពសុខភាពរបស់លោកអ្នកបានយ៉ាងច្រើបតាមរយៈពណ៌ ស្នាមលើក្រចក និងទ្រង់ទ្រាយរបស់វា ដូចក្នុងករណីខាងក្រោមនេះ៖
+ ពណ៌៖
1. ក្រចកពណ៌លឿង៖មានបញ្ហាសួតដែលបង្កឡើងដោយការជក់បារី ឬបង្កឡើងដោយការប្រើប្រាស់ថ្នាំក្រចកគ្មាណគុណភាព។
2. មានពណ៌ផ្កាឈូកនៅចុងក្រចក៖មានបញ្ហាបេះដូង ក្រលាន ថ្លើម ឬមានជំងឺទឹកនោមផ្អែមជាដើម។
3. មានពណ៌ស្លេកខុសធម្មតា៖មានបញ្ហាខ្វះជីវជាតិដែកក្នុងខ្លួន។
4. មានពណ៌ក្រហមក្រម៉ៅ៖អាចជាសញ្ញានៃជំងឺលុយពីស។
5. មានពណ៌ស្វាយ៖មានជំងឺរលាកទងសួតរ៉ាំរ៉ៃ។
6. មានពណ៌ត្នោត៖មានបញ្ហាក្រពេញទីរ៉ូអ៊ីត ឬកង្វះអាហារូបត្ថម្ភ។

+ ស្នាមនៅលើក្រចក៖
1. មានស្នាមឆ្នូតតូចៗ៖ខ្វះវីតាមីន A, C និងB7។
2.មានស្នាមឆ្នូតធំៗ៖ខ្វះវីតាមីន B12 និងជាតិម៉ាញ៉េស្យូម។
3.មានស្នាមឆ្នូតកាត់ទទឹង៖ជាសញ្ញានៃជំងឺគ្រុនក្តៅខ្លាំង និងរលាកសួត។
4.មានស្នាមចុចៗលើក្រចក៖ជាសញ្ញានៃជំងឺរលាកសន្លាក់។
+ ទ្រង់ទ្រាយ៖
1. ក្រចកស្រួចចុង៖ជាសញ្ញានៃជំងឺបេះដូង និងសម្ពាធឈាមធ្លាក់ចុះ។
2.ក្រចកមូលធំៗ៖ជាសញ្ញានៃបញ្ហាក្រលាន និងថ្លើម។
3. ក្រចកវៀច៖មានមេរោគផ្សិត និងប៉ារ៉ាស៊ីតក្នុងខ្លួន៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside

