អន្តរជាតិ
អាមេរិកបានរកឃើញមូលដ្ឋានប្រតិបត្ដិការមីស៊ីលសម្ងាត់១៣កន្លែងរបស់កូរ៉េខាងជើង
BY autoadmin
November 13, 2018
ប្រទេសកូរ៉េខាងជើង៖ មានមូលដ្ឋានប្រតិបត្ដិការមីស៊ីលកូរ៉េខាងជើងសម្ងាត់ចំនួន១៣កន្លែង ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានរកឃើញ។ យោងតាមរបាយការណ៍របស់ Beyond Parallel ដែលជាក្រុមសិក្សាយុទ្ធសាស្ត្រ និងការសិក្សាអន្ដរជាតិនៅវ៉ាស៊ីនតោនបានឱ្យដឹងថា ទីតាំងទាំង១៣ ស្ថិតក្នុងចំណោមមូលដ្ឋានចំនួន២០ ដែលត្រូវបានគេប៉ាន់ស្មានថា មានពាសពេញទូទាំងប្រទេសកូរ៉េខាជើង។ ទោះបីជាវាមិនមែនជាទីតាំងមូលដ្ឋានបាញ់មីស៊ីលធំៗ តែមូលដ្ឋានតូចៗទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីបាញ់មីស៊ីលប្រភេទចម្ងាយជិត។
យោងតាមរបាយការណ៍បានឱ្យដឹងថា ទីតាំងដែលត្រូវបានរកឃើញថ្មីនេះ ស្ថិតនៅក្នុងទីតាំងជាយុទ្ធសាស្រ្តដែលអាចឱ្យមីស៊ីលទម្លាក់ទៅដល់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបាន ហើយបើពួកគេដាកពង្រាយមូលដ្ឋានផ្សេងទៀតពួកគេនឹងអាចបើកដំណើរការមីសុីលដែលអាចទម្លាក់ដល់ទ្វីបអាមេរិកទៀតផង៕


អត្ថបទ៖ លីដា
ប្រភព៖ stuff