ចាំមើលលោក Jose Mourinho អាចរក្សាកៅអីគ្រូបង្វឹកបានជាប់អត់ ស្របពេលដែល Man Utd គំរាមបណ្ដេញលោក Mourinho ចេញពីដំណែងប្រសិនបើដឹកនាំមិនល្អ
- November 13, 2018
យោងតាមសារពត៌មាន The Sun បានចុះផ្សាយឲ្យដឹងថា៖ លោក Jose Mourinho ទទួលរងការគំរាមគំហែងពីក្លឹបបិសាចក្រហម Manchester United ក្នុងការបណ្ដេញចេញពីដំណែងប្រសិនបើគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះដឹកនាំក្លឹបបិសាចក្រហម Manchester United ពុំជាប់ចំណាត់ថ្នាក់ Top 4 ក្នុងរដូវកាលនេះ។

ទោះបីជាក្នុងមួយរយៈចុងក្រោយនេះលោក Jose Mourinho បានលើកមុខមាត់ក្លឹបបិសាចក្រហម Manchester United ឡើងវិញដោយបន្ដការឈ្នះប៉ុន្មានប្រកួតនេះក៏ដោយ ប៉ុន្ដែក្រោយពេល Man Utd ចាញ់ក្លឹបមេឃខៀវ Manchester City កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Jose Mourinho ទទួលរងគំរាមគំហែងពីការបណ្ដេញចេញពីដំណែងសារជាថ្មី ប្រសិនបើបន្ដការដឹកនាំមិនល្អ។
ពេលនេះក្លឹបបិសាចក្រហម Manchester United កំពុងឈរក្នុងចំណាត់ថ្នាក់លេខ 8 ដែលកំពុងធ្វើឲ្យកៅអីរបស់លោក Jose Mourinho អាចនឹងរក្សាមិនជាប់ ហើយមានគ្រូបង្វឹកជាច្រើនចាំជំនួសដំណែងលោក Jose Mourinho ប្រសិនបើដឹកនាំក្លឹបបិសាចក្រហម Manchester United មិនអាចឆ្លងផុតការប្រកួតពានរង្វាន់ UEFA Champion League វគ្គចែកពូល។

បុត្រ
ប្រភព៖ Goal
- Share This Post:






