ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូសទី៤ របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna

    BY autoadmin March 30, 2022
    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូសទី៤ របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna

    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូចទី៤ របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna សម្រាប់មនុស្សដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ FDA បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានធ្វើវិសោធនកម្មការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ដូច្នេះវ៉ាក់សាំងអាចត្រូវបានចែកចាយដល់អ្នកដែលធ្លាប់ចាក់វ៉ាក់សាំងលើកទី៣ យ៉ាងហោចណាស់ ៤ ខែ មុនពេលទទួលវ៉ាក់សាំងលើកទី៤ នេះ។ ជម្រាបដែរថា វ៉ាក់សាំងទាំង ២ ត្រូវបានផលិតដោយបច្ចេកវិទ្យា mRNA ។

    កន្លងមកវ៉ាក់សាំងដូសទី៣ ត្រូវបានគេជឿថា មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារអ្នកឆ្លងជំងឺ COVID-19 ពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់។ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ថា ប្រសិទ្ធភាព​អាច​នឹង​ថយចុះ​តាម​ពេលវេលា​។ អ្នកជំនាញនៅ FDA បានចង្អុលបង្ហាញថា មនុស្សជាច្រើនដែលមានអាយុពី ៥០ ឆ្នាំឡើងទៅ មានស្ថានភាពសុខភាពមិនល្អជាប់ខ្លួនស្រាប់ ដែលបង្កើនហានិភ័យនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: