អន្តរជាតិ

ករណីជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ពេលនេះបានកើនលើស ៨០ លានករណីហើយ

BY
autoadmin
March 30, 2022

យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មនៅសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនករណីជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនដល់ ៨០ លានករណី គិតត្រឹមថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។ ពោលគឺចំនួនករណីជំងឺ COVID-19 នៅអាមេរិក បានកើនឡើងដល់ ៨០,០០០,៥៤៦ ករណី ខណៈការស្លាប់សរុបមានចំនួន ៩៧៨,១០២ ករណី គិតត្រឹមថ្ងៃដដែលនោះ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសរងគ្រោះជាងគេដោយសារជំងឺ COVID-19 ទាំងលើករណីឆ្លង និងការស្លាប់ ដែលការឆ្លងរបស់ខ្លួនស្មើនឹង ១៧% ហើយការស្លាប់ស្មើនឹង ១៦% ប្រៀបនឹងករណីទាំងអស់របស់ពិភពលោក។ រំលឹកដែរថា ករណីឆ្លងជំងឺ COVID-19 សរុបរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់ ៥០ លានករណី នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១, លើសពី ៦០ លានករណី នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ និងលើសពី ៧០ លានករណី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: