អន្តរជាតិ

ក្រុមហ៊ុន Singapore Airline ប្រកាសដាស់តឿនឲ្យប្រយ័ត្នផេកក្លែងក្លាយក្លែងបន្លំលួចយកទិន្នន័យអ្នកប្រើ ក្រោយសឹង្ហបុរីប្រកាសទទួលអ្នកដំណើរវិញ

BY
autoadmin
March 31, 2022

Singapore Airlines ប្រកាសដាស់តឿនអោយអ្នកដំណើរប្រយ័ត្នបញ្ជីអ្នកប្រើប្រាស់ គណនីហ្វេសបុកក្លែងក្លាយ ដោយមានការក្លែងបន្លំឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន ដោយក្រុមហ៊ុនអាកាសចរណ៍បានថ្លែងថា ការក្លែងបន្លំនេះគឺដើម្បីលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិនជន ព្រមទាំងធ្វើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីផ្តល់នៅសេវា កក់សំបុត្រហោះហើរ។

ខាងក្រុមហ៊ុនអាកាសចរណ៍បានធ្វើការ Report ទៅកាន់ក្រុមហ៊ុនហ្វេសបុករួចហើយ ដើម្បីអោយក្រមហ៊ុនហ្វេសបុកធ្វើការបិទផេកក្លែងក្លាយនេះ ព្រមទាំងបញ្ជាក់ប្រាប់អោយអតិថិជនពិចារណាអោយបានល្អិតល្អន់ក្នុងការបើកបង្ហាញនៅទិន្នន័យផ្ទាល់ខ្លួន និងធ្វើការប្រើប្រាស់ website Application របស់ក្រុមហ៊ុនអាកាសចរណ៍តែប៉ុណ្ណោះ។ ចំណែកអតិថិនជនដែលត្រូវបានផេកក្លែងក្លាយនេះបោកអោយទូទាត់លុយទៅកាន់ផេកនេះមុន អាចអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅឯបុស្តិ៍ប៉ូលីសជាបន្ទាន់។

ការប្រកាសនេះបានកើតឡើងក្រោយពេលដែល ប្រទេសសឹង្ហបុរីប្រកាសបើកប្រទេសទទួលអ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អាចធ្វើដំណើរចូលប្រទេសបានដោយមិនចាំបាច់ «ចត្តាឡីស័ក» ដែលធ្វើអោយមានអ្នកដំណើរធ្វើការកក់សំបុត្រហោះហើរចំនួនច្រើន៕

អត្ថបទ៖ Bee
ប្រភព៖ thairate

Share This Post: