ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីសម្រេចកែប្រែលុបចោលច្បាប់ប្រហារជីវិត បទល្មើសមួយចំនួន

    BY Khmernote Media November 15, 2018
    ម៉ាឡេស៊ីសម្រេចកែប្រែលុបចោលច្បាប់ប្រហារជីវិត បទល្មើសមួយចំនួន

    កន្លងមកប្រទេសម៉ាឡេស៊ីធ្លាប់អនុវត្តច្បាប់កាត់ទោសប្រហារជីវិតដ៏តឹងរឹងមួយ តែយ៉ាងណាក្តីចាប់ពីពេលនេះទៅរដ្ឋាបាលម៉ាឡេស៊ីបាន សម្រេចលុបចោលច្បាប់កាត់ទោសប្រហារជីវិតលើករណីមួយចំនួន ដោយកែប្រែច្បាប់មួយចំនួនដូចជា៖

    + ផ្នែកទី 302 នៃក្រមព្រហ្មទណ្ឌ

    + ច្បាប់ស្តីពីការប្រើប្រាស់កាំភ្លើង (ការដាក់ពិន័យធ្ងន់) ឆ្នាំ 1971

    + ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ  ឆ្នាំ 1960

    + ច្បាប់ស្តីពីការចាប់ជំរិត ឆ្នាំ 1961

    + ច្បាប់គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ ឆ្នាំ 1972

    + ច្បាប់ឧស្សាហកម្មសេវាកម្មទឹក ឆ្នាំ 2006

    + ច្បាប់ពាណិជ្ជកម្មយុទ្ធសាស្រ្តឆ្នាំ ឆ្នាំ 2010

    + ច្បាប់គ្រឿងញៀន ឆ្នាំ 1952

    តាមរយៈការកែប្រែច្បាប់ខាងលើនេះ បទល្មើសចំនួន ៣២ ករណីនឹងត្រូវរួចផុតពីការកាត់ទោសប្រហាជីវិត។ សូមបញ្ជាក់ថា ការកែប្រែខាងលើនេះត្រូវបានធ្វើឡើងក្រោយមានការស្នើសុំរបស់សមាជិកសភាម៉ាឡេស៊ីម្នាក់គឺលោក  Kelvin Yii Lee Wuen ហើយការសម្រេចមួយនេះក៏មានការពិភាក្សាយ៉ាងល្អិតល្អន់ និងគាំទ្រដោយមតិភាគច្រើននៅក្នុងរដ្ឋសភាផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay