ប្រទេសជប៉ុននឹងពង្រីកការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជុំវិញការអភិវឌ្ឍន៍មីស៊ីលរបស់ប្រទេសនេះ
- BY
- autoadmin
- April 1, 2022
រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ បានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដោយធ្វើការបង្កកទ្រព្យសម្បត្តិរបស់អង្គការរុស្ស៊ីចំនួន ៤ និងបុគ្គលចំនួន ៩នាក់ របស់កូរ៉េខាងជើង សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Hirokazu Matsuno លេខាធិការខុទ្ទកាល័យបាននិយាយថា វិធានការដែលបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅពេលព្រឹកនេះ និងចូលជាធរមាននៅថ្ងៃដដែលនោះ ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការដោះស្រាយបញ្ហាយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងកូរ៉េខាងជើង៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






