អន្តរជាតិ

ស្រ្តីម្នាក់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីនាងបានឃើញ «ក្រចក» របស់នាងឡើងឆ្នូតជាពណ៌ត្នោត ព្រមទាំងបានដាស់តឿនថា កុំបណ្តោយបញ្ហានេះអោយសោះប្រយ័ត្នស្តាយក្រោយ

BY
autoadmin
April 4, 2022

ក្លាយទៅជាប្រធានបទមួយដែលកំពុងល្បី ខណៈនៅក្នុងសង្គមអ្នកលេង Tiktok ម្នាក់ឈ្មោះថា @invrfoundwado បានផុសវិដេអូនាំអោយប្រិយមិត្តដែលលេង Tiktok មានការងឿងឆ្ងល់ទូទាំងសកលលោករហូតមានអ្នកចូលទៅមើលវីដេអូដែលនាងបានផុសច្រើនជាង ១៥.៣លាន view។ ដោយនៅក្នុងវីដេអូនោះដែរបានបង្ហាញអោយឃើញពីរូបភាពនៃ «ក្រចក» របស់នាងមានឆ្នូតក្រាសៗពណ៌ត្នោតរឺពណ៌ខ្មៅ ស្រដៀងទៅនឹងស្នាមជាំ ជាឆ្នូតបន្ទាត់ឈរនៅក្នុងបរិវេណផ្ទៃក្រចក។

ម៉ារៀ បានសង្កេតឃើញស្នាមនៅលើ «ក្រចក» ជាលើកដំបូងកាលពីឆ្នាំ២០១២ ដោយនៅពេលនោះក្រចកនាងមានពណ៍ស្លេកហើយមានរឹមពណ៍ខ្ចី លុះមួយឆ្នាំក្រោយមកវាក៏ក្លាយទៅជាឆ្នូតដែលមានពណ៌ត្នោត។ នាងបានឱ្យដឹងទៀតថា រូបនាងជាកីឡាករ ធ្វើអោយនាងត្រូវហាត់ប្រាណហើយជួបពេទ្យដើម្បីពិនិត្យសុខភាពរាល់ឆ្នាំ ដោយមិនមាននរណាបានសង្កេតមើលត្រង់ពណ៌ក្រចកនាងឡើយ រហូតមកទល់ពេលមួយកាលពីឆ្នាំ២០១៤ ពេទ្យបានសង្កេតឃើញហើយពោលថា៖ “អូ វាជារឿងមួយដ៏ចំឡែកណាស់ ប្រសិនបើនាងឃើញថាស្នាមឆ្នូតនោះធំជាងនេះ រឺដិតជាងនេះគួរតែទៅជួបពេទ្យដើម្បីពិនិត្យចុះ”។

ម៉ារៀបានប្រាប់ថា នាងមិនមានអាការៈឈឺ «ក្រចក» ឡើយសូម្បីតែបន្តិចហើយនាងថែមទាំងគិតថាវាគឺថាប្រជ្រុយ ប៉ុន្តែនៅពេលដែលនាងត្រូវទៅជួបពេទ្យដើម្បីពិនិត្យនាងបែរទៅជាភ្ញាក់ផ្អើលខ្លាំង ព្រោះនាងបានទទួលការវិនិច្ឆ័យចេញមកថា នោះជាមហារីកមេឡាណូម៉ាពីក្រោមក្រចក ( Subungual Melanoma) ដែលមានសាច់ដុះពីក្រោមស្បែក អាចកើតឡើងបានទាំងក្រចកដៃនិងក្រចកជើង រួមទាំងជាករណីដែលកម្រកើតនិងត្រួតពិនិត្យឃើញហើយគួរតែសង្កេតនិងទទួលការព្យាបាលតាំងពីដំបូង។

ក្រៅពីនេះ ម៉ារៀបានលើកទឹកចិត្តចំពោះគ្រប់គ្នាដែលខ្លាចថាក្រចករបស់ខ្លួនអាចកើតជាមហារីកដូចរូបនាង នាងណែនាំអោយប្រញាប់ទៅជួបពេទ្យជំនាញដើម្បីទទួលការពិនិត្យ ព្រោះពេលខ្លះវាអាចគ្រាន់តែជាប្រជ្រុយ រឺមានម៉េឡានីនផ្ទុកនៅក្នុងក្រចក ថែមទាំងពេលខ្លះការដែលមានសម្បុរក្រអែមអាចបណ្តាលអោយក្រចកប្តូរពណ៍ វាអាចជារឿងដែលកើតឡើងតាមធម្មជាតិក៏ថាបាន៕

ប្រភព៖ tiktok, komchadluek
បកប្រែដោយ៖ Bee

Share This Post: