ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹម៥សប្តាហ៍ចុងក្រោយនេះ ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅរាប់រយពាន់លានដុល្លារ

    BY autoadmin November 14, 2018
    ត្រឹម៥សប្តាហ៍ចុងក្រោយនេះ ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅរាប់រយពាន់លានដុល្លារ

    ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ត្រូវបានគេឱ្យដឹងកាលពីថ្ងៃចន្ទនេះថា បានធ្លាក់ចុះយ៉ាងមិនគួរឱ្យជឿ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះបានធ្លាក់ចុះជាង ៥% ក្នុងរយៈពេលត្រឹម ៥សប្តាហ៍ចុងក្រោយនេះ ដែលក្រុមហ៊ុននេះទើបតែបានជាប់ជាក្រុមហ៊ុនមានតម្លៃ ១លានលានដុល្លារខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិកកាលពីខែសីហា។ កាលដំបូងឡើយក្រុមហ៊ុន Apple ដំណើរការបាន ៣០ឆ្នាំទើបអាចរកតម្លៃភាគហ៊ុន ១៩០ពាន់លានដុល្លារនេះបានតែពេលនេះវាបានធ្លាក់ចុះត្រឹមមួយពព្រិចភ្នែក។

    ការធ្លាក់ចុះនេះបានធ្វើឱ្យអ្នកវិភាគជាច្រើននិយាយថាការលក់ទូរស័ព្ទ iPhone អាចនឹងធ្លាក់ចុះជារៀងរាល់ឆ្នាំចាប់ពីត្រីមាសទី១នៃឆ្នាំ ២០១៩នេះ។ របាយការណ៍មួយបាននិយាយថា iPhone XR ដែលមានតម្លៃ ៧៤៩ដុល្លារថ្មីចុងក្រោយរបស់ក្រុមហ៊ុន Apple គឺមិនត្រូវបានជ្រួលជ្រើមបញ្ជាទិញដូចដែលក្រុមហ៊ុនបានរំពឹងទុកនោះទេ ហើយក្រុម​ហ៊ុន Apple ប្រហែលជានឹងអាចលុបចោលការបញ្ជាទិញ iPhone XR មួយនេះ។ ក្រុមហ៊ុន Apple មិនមែនជាក្រុមហ៊ុនតែមួយដែលទទួលរងការខាតបង់ពីការធ្លាក់ចុះនៃតម្លៃស្តុកនោះទេ សូម្បី Amazon, Facebook, Netflix និង Google ក៏បានធ្លាក់ចុះដែរ។

    អត្ថបទ៖ លីដា
    ប្រភព៖ businessinsider

    Share This Post: