អន្តរជាតិ

រដ្ឋបាលរបស់លោក បៃដិន បានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពចំនួន ១២០ របស់ប្រទេសរុស្ស៊ី និងបេឡារុស្ស

BY
autoadmin
April 2, 2022

រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។ មន្ត្រីអាមេរិកកាលពីថ្ងៃសុក្របាននិយាយថា អង្គភាពរុស្ស៊ី និងបេឡារុស្សចំនួន ១២០ នៅក្នុងវិស័យការពារជាតិ អវកាស និងវិស័យផ្សេងទៀត នឹងត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការទទួលបាន ឬប៉ុនប៉ងទទួលបានរបស់របរជាជំនួយដល់យោធារុស្ស៊ី និងបេឡារុស្ស។

វិធានការនេះធ្វើឱ្យចំនួនសរុបនៃអង្គភាពរុស្ស៊ី និងបេឡារុស្ស នៅក្នុងបញ្ជីទណ្ឌកម្មកើនឡើងរហូត ២៦០ អង្គភាព។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Gina Raimondo បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការវាយប្រហារអ៊ុយក្រែន បានធ្វើឱ្យប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួននៅឆ្ងាយពីពាណិជ្ជកម្មពិភពលោក ហើយសកម្មភាពថ្មីៗចុងក្រោយនេះ គឺកាន់តែបន្ថែមភាពឯកោរបស់ខ្លួនថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Republic World

Share This Post: