តារាសម្ដែង Will Smith បានលាឈប់ពី Oscars Academy ក្រោយរឿងចម្រូងចម្រាសជាមួយតារាកំប្លែង Chris Rock
- BY
- autoadmin
- April 2, 2022
តារាសម្តែងអាមេរិក Will Smith បានលាលែងពីកម្មវិធី Oscars Academy បន្ទាប់ពីរឿងរ៉ាវចម្រូងចម្រាស ដែលគាត់បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាករបស់កម្មវិធីនេះកាលពីសប្ដាហ៍មុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ លោកបានបង្ហោះសារមួយថា៖«សកម្មភាពរបស់ខ្ញុំ នៅឯកម្មវិធីពានរង្វាន់ Academy Awards លើកទី៩៤ គឺគួរឱ្យតក់ស្លុត ឈឺចាប់ និងមិនអាចលើកលែងទោសបាន»។ គួររំលឹកដែរថា លោក Will Smith បានទះកំផ្លៀងលោក Chris Rock នៅនឹងមុខមហាជន ហើយនៅថ្ងៃដដែលនោះ លោកក៏ទទួលពានរង្វាន់តារាសម្តែងល្អបំផុត សម្រាប់តួនាទីរបស់គាត់នៅក្នុងរឿង «King Richard» ដែលគាត់ដើរតួជាឪពុករបស់តារាវាយកូនបាល់ Venus និង Serena Williams។

លោក Smith បាននិយាយថា៖«បញ្ជីនៃអ្នកដែលខ្ញុំបានធ្វើឱ្យឈឺចាប់គឺមានវែងណាស់ ដែលរួមមាន៖ Chris គ្រួសាររបស់គាត់ មិត្តភ័ក្តិ និងមនុស្សជាទីស្រឡាញ់របស់ខ្ញុំ អ្នកចូលរួមទាំងអស់ និងទស្សនិកជនទូទាំងពិភពលោក»។ លោកបន្ថែមថា៖«ខ្ញុំបានក្បត់ការជឿទុកចិត្តរបស់ Academy ។ ខ្ញុំបានបំពាក់មុខបេក្ខភាព និងអ្នកឈ្នះផ្សេងទៀត នៅក្នុងឱកាសរបស់ពួកគេដើម្បីអបអរសាទរ និងការទទួលបានការអបអរសាទរចំពោះការងារដ៏អស្ចារ្យរបស់ពួកគេ។ ខ្ញុំខូចចិត្ត»។ តារាសម្តែងរូបនេះបាននិយាយថា គាត់ចង់ឱ្យមានការផ្តោតអារម្មណ៍ត្រឡប់មកវិញលើអ្នកដែលសមនឹងទទួលបាន ចំពោះសមិទ្ធិផលរបស់ពួកគេ។

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






