ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ៤ ចំណុចដែលបងប្អូនមួយចំនួនអាចមានការយល់ខុសទាក់ទងទៅនឹងវិធីសន្សំសំចៃសាំង

    BY autoadmin April 9, 2022
    ៤ ចំណុចដែលបងប្អូនមួយចំនួនអាចមានការយល់ខុសទាក់ទងទៅនឹងវិធីសន្សំសំចៃសាំង

    សម្រាប់បងប្អូនដែលប្រើប្រាស់រថយន្តជាប្រចាំ អាចនឹងធ្លាប់លឺគេនិយាយអំពីក្បួនក្នុងការសន្សំសំចៃសាំងមានច្រើនវិធី ប៉ុន្តែវិធីទាំងនោះអាចជួយសន្សំសំចៃបានពិតមែន ឬយ៉ាងណា? តោះយើងមកស្រាយចម្ងល់ជាមួយនឹងអ្នកជំនាញដូចខាងក្រោម៖

    ការយល់ជឿបែបខុសៗ ទាក់ទងទៅនឹងវិធីសន្សំសំចៃសាំង៖

    ១- ចាក់សាំងពេលយប់ រឺម៉ោងទាបភ្លឺ នឹងទទួលបានបរិមាណសាំងច្រើនជាងពេលចាក់នៅម៉ោងផ្សេងៗ ដោយសារតែសីតុណ្ហភាពត្រជាក់ជាងពេលថ្ងៃត្រង់ទើបសាំងមិនមានការហើរ រឺ រីកមាឌ?

    ចម្លើយ  មិនពិតទេ ដោយសារតែតាមច្បាប់បានកំណត់ តម្រូវអោយសាំងត្រូវស្តុកទុកនៅក្រោមដី និងមានការគ្រប់គ្រងសីតុណ្ហភាព ទើបមិនផ្តល់ផលទៅលើការរីកមាឌអ្វីឡើយ គឺបងប្អូនចាក់សាំងពេលណាក៏ទទួលបានបរិមាណសាំងដែលមិនខុសប្លែកពីគ្នាឡើយ។

    ២- គួរចាក់សាំងត្រឹមតែពាក់កណ្តាលបានហើយ ដើម្បីកាត់បន្ថយការហើរសាំង ជួយអោយគ្រឿងយន្តមិនធ្វើការធ្ងន់?

    ចម្លើយ មិនពិតទេ ព្រោះការចាក់សាំងពេញ រឺ ពាក់កណ្តាលនោះ មានភាពខុសគ្នាត្រឹមទម្ងន់១០គីឡូក្រាមតែប៉ុណ្ណោះ យល់ល្អគួរចាក់សាំងមិនអោយលើស 3/4នៃបេនសាំង ក្រោយពីប្រើសាំងនៅសល់ត្រឹម 1/4នៃបេនសាំង បន្ទាប់ពីនោះសុឹមចាក់សាំងថែម ទើបជាវិធីដែលជួយថែរក្សាម៉ាសុីនបានល្អបំផុត ថែមទាំងជួយបញ្ចេញកម្តៅបានល្អ អាចបញ្ចេញសាំងក្នុងបរិមាណដែរសមរម្យ ថែមទាំងជួយបង្កើនសន្ទុះដល់គ្រឿងយន្តថែមទៀតផង។

    ៣- ការដេឡានរឺចុចកុងតាក់ Start ដើម្បីកម្តៅម៉ាសុីនមុនពេលចេញដំណើរ និងជួយសន្សំសំចៃសាំង?

    ចម្លើយ មិនពិតទេ ព្រោះនៅពេលដែលយើងបើកកម្តៅម៉ាសុីនឡានទុកកាន់តែយូរប៉ុណ្ណា គឺកាន់តែប្រើសាំងច្រើនប៉ុណ្ណឹង យល់ល្អគួរបើកចេញទៅយឺតៗ ជាការកម្តៅម៉ាសុីនល្អជាង។

    ៤- នៅពេលដែលឡានជាប់ស្តុប គួរដាក់លេខ D ហើយជាន់ហ្រ្វាំង អាចសន្សំសំចៃសាំងបាន?

    ចម្លើយ  មិនពិតទេ ព្រោះការដាក់លេខ N ហើយជាន់ហ្វ្រាំង នឹងជួយសន្សំសំចៃសាំងបានដល់ទៅ៤០% បើធៀបទៅនឹងដាក់លេខ D ហើយជាន់ហ្រ្វាំង ហើយថែមទាំងមានសុវត្ថិភាពច្រើនជាងទៀតផង។

    អត្ថបទ៖ Bee
    ប្រភព៖ thairath

    Share This Post: