អន្តរជាតិ

សូមប្រយ័ត្នអ្នកឧស្សាហ៍ដាក់ទូរស័ព្ទចោលនៅលើតាបឡូឡាន ប្រយ័ត្នជួបហេតុការណ៍អាក្រក់បែបនេះ

BY
autoadmin
April 5, 2022

ថៃ៖ ជាករណីមួយដែលមិនគួរមើលរំលង ក្រោយពីមានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឯប្រទេសថៃ ទាក់ទងនឹងករណីម្ចាស់ឡានម្នាក់បានទុកទូរស័ព្ទនៅលើតាបឡូឡាន នៅពេលអាកាសធាតុក្តៅខ្លាំង ហើយទូរស័ព្ទនោះក៏បានផ្ទុះបង្កអោយឆាបឆេះរាលដាលធ្លុះដល់កញ្ចក់ឡាន បង្កអោយរងការខូចខាតរថយន្ត។ ហេតុការណ៍នេះបានកើតឡើងកន្លងទៅយូរហើយក្តី ប៉ុន្តែវាត្រូវបានគេយកមកធ្វើការចែករំលែកឡើងវិញម្តងទៀត ដើម្បីជាសារដាស់តឿនឲ្យមានការប្រុងប្រយ័ត្ន។

សម្រាប់បងប្អូនដែលឧស្សាហ៍ដាក់ទូរស័ព្ទនៅលើតាបឡូឡាន ប្រយ័ត្នបង្កទៅជាគ្រោះថ្នាក់ដូចករណីនេះ។​ ករណីនេះអ្នកលេងហ្វេសបុកជនជាតិថៃម្នាក់បាន សរសេររៀបរាប់ឲ្យដឹងថាថា« លទ្ធផលអ្នកដែលភ្លេច ខ្ទេចអស់តែម្តងបែបនេះ»។ គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នោះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សម្នាក់ឡើយ គ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខតែប៉ុណ្ណោះ៕

អត្ថបទ៖ Bee

ប្រភព៖ sanook

Share This Post: