សំណាងមែន! គ្រូស្នេហ៍ថៃម្នាក់ រៀបការប្រពន្ធម្តង៣នាក់ ហើយប្រពន្ធៗចូលលុយគ្នាជូនថ្លៃទឹកដោះមកប្តីទៀត
- BY
- autoadmin
- April 6, 2022
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បានឱ្យដឹងថា បុរសជាគ្រូស្នេហ៍ម្នាក់បានសម្រេចចិត្តដឹកដៃនារី ៣នាក់ចូលរោងការយ៉ាងសប្បាយរីករាយ ដោយមានកូន ៩នាក់ធ្វើជាសាក្សីដឹងលឺ។ បុរសសំណាងដែលបានប្រពន្ធដល់ទៅ ៣ រូបនេះ មានឈ្មោះថា សុផារើក ឆានឈឿស័ក្ក ឬហៅថា «ម៉ សឿ» ជាគ្រូស្នេហ៍ គ្រូថ្នាំបុរាណដែលចេះតពីដូនតា។

ប្រភពដដែលបានឱ្យដឹងទៀតថា គ្រូស្នេហ៍ «ម៉ សឿ» សម្រេចដឹកដៃក្រមុំទាំង ៣ចូលរោងការ ដោយសារភរិយាទាំង ៣ បានចូលលុយគ្នា ជាថ្លៃទឹកដោះជូនស្វាមីនាថ្ងៃអាពាហ៍ពិពាហ៍ ម្នាក់ ១០០,០០០បាត រឺជាង ៣ពាន់ដុល្លារអាមេរិក និងមាសព្រមទាំងគ្រឿងអលង្ការមាសដែលបានសន្សំចូលគ្នា។ ឃើញបែបនេះ លោកក៏សម្រេចរៀបការព្រមគ្នាទាំង ៣នាក់តែម្ដង ដោយបង្គាប់ឱ្យនារីចូលស្ដីដណ្ដឹងគាត់ ព្រោះវាជាប្រពៃណីរបស់ខ្លួន និងដោយសារតែលោកយល់ថា នារីគ្រប់រូបតែងចង់រៀបការម្ដងក្នុងជីវិត។

ជាមួយគ្នានេះ ក៏មានការលើកឡើងដែរថា នេះជាអាពាហ៍ពិពាហ៍មួយដែលមិនមាននរណាធ្វើដូចឡើយ របស់នាយ សុផារើក ឆានឈឿស័ក្ត រឺ «ម៉ សឿ» អាយុ៣៥ឆ្នាំ ជាគ្រូស្នេហ៍ និងគ្រូថ្នាំបុរាណ ដែលទទួលបានចំនេះដឹងពីថ្នាំបុរាណថៃតាំងពីដូនតា ដោយអាពាហ៍ពិពាហ៍នោះ គឺគ្រូស្នេហ៍ បានទទួលថ្លៃទឹកដោះពីកូនក្រមុំទាំង៣ ខណៈពេលនោះដែរកូនកំលោះក៏បានពាក់ចិញ្ចៀនទៅអោយកូនក្រមុំទាំង ៣ព្រមទាំងបញ្ជាក់ថា «កូនកំលោះ១ កូនក្រមុំ៣»៕

ប្រភព៖ sanook
អត្ថបទ៖ Bee
- Share This Post:






