អន្តរជាតិ

អភិបាលក្រុងវ័យក្មេង ដឹកដៃគ្រូពេទ្យស្រី រៀបអាពាហ៍ពិពាហ៍ ដោយយកក្របី ១គូ ជូនជាថ្លៃបណ្ណាការ

BY
autoadmin
April 5, 2022

ថៃ៖​ នាពេលថ្មីៗនេះ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខេត្ត ណាខនស៉ីថាំម៉ារ៉ាត ខណៈដែល​ពិធីអាពាហ៍ពិពាហ៍មួយបានប្រារព្ធឡើងយ៉ាងរន្ទឺនៅក្នុងខេត្ត ជាមួយក្បួនហែរជំនូនរបស់អភិបាលក្រុងវ័យក្មេង ដែលបានយកក្របីពូជកម្រ ញីឈ្មោល១គូ តម្លៃជាង ៣២ម៉ឺនដុល្លារមកធ្វើជាថ្លៃបណ្ណាការ រួមទាំងលុយសុទ្ធ ជាង១៦ម៉ឺនដុល្លារ និងមាសចំនួន ១០តម្លឹង។

កូនកំលោះដែលជាអភិបាលក្រុង នៃខេត្ត ណាខនស៉ីថាំម៉ារ៉ាត បានបញ្ជាក់ពីមូលហេតុដែលយកក្របីជាចំណែកមួយនៃថ្លៃបណ្ណាការ ដោយសារតែខ្លួនចង់ប្រាប់ថា ក្រៅពីរូបលោកធ្វើការជាអភិបាលក្រុងហើយថែមទាំងលោក មានកសិដ្ឋានចិញ្ចឹម គោ ក្របី និងជ្រូក ដែលរូបលោកស្រឡាញ់ការធ្វើកសិកម្មចិញ្ចឹមសត្វ មិនចាញ់ការធ្វើជាមន្រ្តីរាជការប៉ុន្មានឡើយ។ ហើយដល់ពេលមួយដ៏សំខាន់សម្រាប់ជីវិតរបស់គាត់ គាត់ក៏ចង់បង្ហាញអោយកូនក្រមុំឃើញនិងយល់ច្បាស់ពីអាជីពមួយទៀតរបស់លោក។

អភិបាលក្រុងវ័យក្មេងបានឱ្យដឹងទៀតថា ក្របី១គូនេះ មានបងប្អូនជាច្រើនមកសុំទិញតែរូបលោកមិនលក់ ព្រោះលោកចង់យកក្របី១គូនេះមកជាបណ្ណាការ គឺបង្ហាញអោយឃើញពីធាតុពិតមួយផ្នែកទៀត ដែលរូបលោកមិនធ្លាប់ភ្លេច ថាខ្លួនកើតនិងធំមកក្នុងគ្រួសារអ្នកធ្វើកសិកម្មចិញ្ចឹមសត្វ បានសិក្សាក៏ដូចជាបានធ្វើការជាមន្រី្តរាជការ រហូតបានទទួលតំណែងជា អភិបាលក្រុងនេះគឺពិតជាមានតម្លៃហើយមិនអាចបំភ្លេចបានឡើយ៕

ប្រភព៖ sanook
អត្ថបទ៖​ Bee

 

Share This Post: