ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីនឹងពង្រាយប៉ូលីសយន្តនៅតាមកន្លែងសំខាន់ៗ ដើម្បីសម្រួលការងារសន្តិសុខក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ (មានវីដេអូ)

    BY Khmernote Media November 15, 2018
    សិង្ហបុរីនឹងពង្រាយប៉ូលីសយន្តនៅតាមកន្លែងសំខាន់ៗ ដើម្បីសម្រួលការងារសន្តិសុខក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ (មានវីដេអូ)

    សិង្ហបុរី៖ ប្រទេសសិង្ហបុរីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី១៣ ខែឆ្នូ ខាងមុខនេះ ហើយដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពក្នុងការរៀបចំកម្មវិធីនេះ ប៉ូលិសសិង្ហបុរីនឹងពង្រាយមនុស្សយន្តនៅតាមកន្លែងសំខាន់ៗជាច្រើន ដើម្បីជួយសម្រួលការងារផ្នែកសន្តិសុខ។ បើយោងតាមកម្លាំងប៉ូលិសសិង្ហបុរីបានឲ្យដឹងថា មនុស្សយន្តដែលគេប្រើប្រាស់នេះបំពាក់ជាមួយនឹងកាមេរ៉ា ដែលអាចថតបាន ៣៦០ ដឺក្រេ មានប្រព័ន្ធវិភាគអំពីចំណុចអសន្តិសុខ ឧបសគ្គផ្សេងៗ និងអាចផ្តល់សញ្ញាទាំងនេះទៅកាន់ប៉ូលិសបានយ៉ាងឆាប់រហ័ស។

    គេរំពឹងថា មនុស្សយន្តនឹងជួយសម្រួលការងារផ្នែកសន្តិសុខបានមួយផ្នែកធំក្នុងកិច្ចប្រជុំខាងមុខនេះ។ សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានទី ៣៣ នេះ នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានទាំងអស់ រួមជាមួយនឹងនាយករដ្ឋមន្រ្តីចិន លោក Li Keqiang អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងលោកប្រធានាធិបតីរុស្សី Vladimir Putin ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay