ជំងឺកូវីដ១៩ បំប្លែងថ្មីកូនកាត់ XE និងរោគសញ្ញាទាំង ១០ ដែលអ្នកត្រូវដឹង
- BY
- autoadmin
- April 5, 2022
អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុន ទើបតែបានជូនដំណឹងពីវត្តមានជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ប្រភេទ XE ដែលជាការផ្គួបគ្នារវាងប្រភេទ BA.1 និង BA.2 ។ WHO បានបញ្ជាក់ហើយថា XE ឆ្លងលឿនជាង BA.2 ទៅទៀត ខណៈដែលប្រភេទ BA.2 នេះផ្ទាល់ គឺជាធ្លាប់ប្រភេទឆ្លងលឿនជាងគេបង្អស់ នៅក្នុងចំណោមវ៉ារ្យ៉ង់រងរបស់អូមីក្រុង។ WHO និងអ្នកជំនាញផ្សេងទៀត ក៏បានព្រមានឱ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួន ដើម្បីជៀសវាងការឆ្លង បើទោះបីជាអ្នកជំនាញនៅមិនទាន់កំណត់បានពីទំហំនៃភាពធ្ងន់ធ្ងររបស់ XE ក៏ដោយ។

តើរោគសញ្ញាអ្វីខ្លះដែលអ្នកត្រូវប្រយ័ត្ន? វាគឺអាស្រ័យលើស្ថានភាពនៃការចាក់វ៉ាក់សាំង និងភាពស៊ាំដែលទទួលបានពីការឆ្លងពីមុន ក៏ដូចជារោគសញ្ញា និងភាពធ្ងន់ធ្ងរនៃជំងឺ COVID-19 របស់មនុស្សម្នាក់ៗ ដោយសាររោគសញ្ញាអាចស្រាលសម្រាប់អ្នកខ្លះ ហើយវាអាចធ្ងន់ធ្ងរសម្រាប់អ្នកផ្សេងទៀត។
ប៉ុន្តែរោគសញ្ញាមួយចំនួនដែលត្រូវប្រុងប្រយ័ត្នរួមមាន៖ ក្តៅខ្លួន ឈឺបំពង់ក រមាស់បំពង់ក ក្អក និងផ្តាសាយ រលាកស្បែក និងស្បែកប្ដូរពណ៌ (discoloration) ឈឺក្រពះពោះវៀន។ល។ រោគសញ្ញាមួយចំនួននៃជំងឺធ្ងន់ធ្ងរគឺ ឈឺបេះដូង និងញ័រទ្រូង។ ជម្រាបផងដែរថា ក្រៅពីប្រភេទ XE ទៅ ក៏មានមេរោគ ២ ផ្សេងទៀតផងដែរ គឺ XD និង XF ៕

អត្ថបទ៖ លីដា
ប្រភព៖ Live Mint
- Share This Post:






