ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីតាមីន D​ និងអូមេហ្គា 3 មិនអាចជួយកាត់បន្ថយជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ដូចដែលយើងធ្លាប់គិតនោះទេ!

    BY autoadmin November 17, 2018
    វីតាមីន D​ និងអូមេហ្គា 3 មិនអាចជួយកាត់បន្ថយជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ដូចដែលយើងធ្លាប់គិតនោះទេ!

    ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានជនជាតិអាមេរិកជាច្រើនបានប្រើប្រាស់ឱសថប្រភេទវីតាមីន D និងខ្លាញ់ត្រីអូមេហ្គា 3 ដោយពួកគេគិតថា កម្រិតនៃវីតាមីន D អាចនឹងធ្វើឱ្យថយចុះអត្រានៃជំងឺមហារីក និងជំងឺដទៃទៀត ចំណែកខ្លាញ់ត្រី​​អូមេហ្គា 3 គឺវាអាចកាត់បន្ថយជំងឺបេះដូង។ យ៉ាងណាមិញការសិក្សាថ្មីមួយបានបង្ហាញថា ខ្លាញ់ត្រី និងវីតាមីន D គឺមិនបានធ្វើឱ្យជំងឺរបស់អ្នកប្រសើឡើង ឬកាត់បន្ថយអត្រាកើតមហារីកអ្វីទេ ហើយក៏មិនមានការណែនាំឱ្យប្រើប្រាស់ជាប្រចាំនោះដែរ។

    រដ្ឋាភិបាលអាមេរិកបានធ្វើតេស្តខ្លាញ់ត្រីអូមេហ្គា 3 និងវិតាមីន D ទាំងនេះទៅលើមនុស្សពេញវ័យជាច្រើននាក់ ហើយពួកគេបានរកឃើញថា ពួកវាទាំងនេះគឺមិនអាចកាត់បន្ថយជំងឺមហារីក ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលអ្វីទាំងអស់ គឺវាផ្ទុយពីការរំពឹងទុករបស់អ្នកប្រើប្រាស់។ វាជារឿងដែលគួរឱ្យខកចិត្ត ដែលពីមុនមកសូម្បីតែគ្រូពេទ្យខ្លះក៏ណែនាំអ្នកជំងឺឱ្យលេបថ្នាំប្រភេទជាអាហារបំប៉ន (Supplements) ដែលមានវិតាមីន D និង ខ្លាញ់អូមេហ្គា 3 នៅក្នុងនោះដែរ។

    អង្គការ The American Heart Association ពេលនេះគឺមិនណែនាំឱ្យមនុស្ស ដែលមានសុខភាពល្អ​ មិនមានជំងឺបេះដូងទទួលទានខ្លាញ់អូមេហ្គា 3 នោះទេ ទោះបីមានការណែនាំពីគ្រូពេទ្យឱ្យទទួលទានសាច់ត្រីជាប្រចាំក៏ដោយ។ ចំណែកការស្រាវជ្រាវជាច្រើនអំពីថ្នាំគ្រាប់ផ្សេងទៀតដូចជាវីតាមីន E និង carotenes ក៏បានរកឃើញថាពួកវាអាចធ្វើឱ្យអត្រាស្លាប់កើនខ្ពស់ប្រសិនបើអ្នកប្រើប្រាស់ប្រើលើសកម្រិត។ ទោះយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវរំពឹងថានឹងបោះពុម្ពផ្សាយការស្រាវជ្រាវបន្ថែមអំពីជំងឺទឹកនោមផ្អែម, ជំងឺបាក់ទឹកចិត្ត និងជំងឺសរសៃប្រសាទក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

    អត្ថបទ៖ លីដា
    ប្រភព​៖ channelnewsasia

    Share This Post: