អ្នកជំនាញថៃព្រមានថា ចំនួនអ្នកជំងឺកូវីដ ដែលត្រូវការម៉ាស៊ីនបញ្ជូនខ្យល់អ៊ុកស៊ីសែនទៅក្នុងសួតអាចនឹងមានការកើនឡើង ក្រោយពេលបុណ្យចូលឆ្នាំរួច
- BY
- Pheakdey
- April 6, 2022
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានព្រមានពីបញ្ហាសំខាន់ដែលអាចកើតមានចំពោះអ្នកជំងឺកូវីដ-១៩ នៅក្រោយពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ នោះគឺចំនួនអ្នកជំងឺដែលត្រូវការម៉ាស៊ីនសម្រាប់បញ្ជូនខ្យល់អ៊ុកស៊ីសែនឲ្យចេញនិងចូលទៅក្នុងសួតនឹងមានការកើនឡើង។ ម៉ាស៊ីននេះត្រូវបានគេហៅតាមភាសាបច្ចេកទេសថា Ventilator ហើយនៅក្នុងវិស័យវេជ្ជសាស្រ្តម៉ាស៊ីនត្រូវនេះត្រូវបានគេប្រើប្រាស់ជាញឹកញាប់ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះដែលមានជំងឺរលាកសួតកម្រិតធ្ងន់។

បើតាមលោកវេជ្ជបណ្ឌិត Sumanee Wacharasin ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា ដ្បិតក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះតួលេខអ្នកឆ្លងកូវីដ-១៩ និងស្លាប់ដោយកូវីដ-១៩ នៅក្នុងប្រទេសថៃហាក់មិនបានកើនឡើងខ្ពស់ក៏ពិតមែន តែតួលេខអ្នកឆ្លងកូវីដ-១៩ហើយមានជំងឺរលាកសួតធ្ងន់ធ្ងរបន្ថែមទៀតគឺមានការកើនឡើង។ លោកបានបន្តថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះតម្រូវការនៃការប្រើប្រាស់ម៉ាស៊ីន Ventilator សម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ដែលមានអាការៈរលាកសួតធ្ងន់ធ្ងរគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយប្រសិនបើតួលេខអ្នកជំងឺកូវីដ-១៩ប្រភេទនេះបន្តកើនឡើងខ្លាំងក្រោយពិធីបុណ្យសង្ក្រាន្តទៀតនោះ ពិតណាស់ថាថៃត្រូវប្រឈមនឹងបញ្ហាខ្វះខាតម៉ាស៊ីន Ventilator សម្រាប់ប្រើប្រាស់ជាមិនខាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






