អន្តរជាតិ
ស្លាប់កើនរហូត! ចំនួនអ្ននស្លាប់ក្នុងគ្រោះអគ្គីភ័យនៅរដ្ឋកាលីហ្វ័រញ៉ាកើនឡើងដល់៥៩នាក់ខណៈ១៣០បាត់ខ្លួន
BY autoadmin
November 15, 2018
អាមេរិក៖ ក្រុមបុគ្គលិកសង្គ្រោះ ៤៦១នាក់ និងឆ្កែរុករកចំនួន២២ក្បាលបានចូលរួមក្នុងការរុករកជនរងគ្រោះទាំងនេះ ហើយការពិសោធន៍ DNA បានធ្វើឱ្យពួកគេកំណត់អត្តសញ្ញាណជនរងគ្រោះ។ ទោះជាយ៉ាងនេះក្តីមនុស្ស ១៣០នាក់នៅតែបាត់ខ្លួន ខណៈដែលចំនួនអ្នកស្លាប់កើនឡើងដល់៥៩នាក់ ដែលភាគច្រើនត្រូវបានរកឃើញនៅតបន់ Paradise ។ សាកសពទាំងនេះត្រូវបានឱ្យដឹងថាមកពីអគ្គីភ័យ Camp fire ចំនួន ៥៦នាក់ និង ៣នាក់ផ្សេងទៀតមកពីអគ្គីភ័យ Woolsey Fire និងកំណត់អត្តសញ្ញាណបាន ៤៧នាក់។ អគ្គីភ័យនេះគឺមានតាំងពីថ្ថៃទី ៨ខែវិច្ឆកាមកម្ល៉េះ ហើយត្រូវបានគេសង្ស័យថាបណ្តាលមកពីកំហុសនៃការបញ្ជូនវ៉ុលអគ្គីសនីដែលបណ្តាលឱ្យផ្ទុះឆេះបែបនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia