អាមេរិកផ្តល់គ្រាប់មីស៊ីលសម្រាប់ប្រឆាំងរថក្រោះប្រភេទ Javelin មានតម្លៃ ១០០លានដុល្លារទៅកាន់អ៊ុយក្រែន
- BY
- Pheakdey
- April 6, 2022
ការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៦ ខែមេសានេះបានរាយការណ៍អំពីបច្ចុប្បន្នភាពចុងក្រោយបង្អស់មួយនៃករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយកាសែតថៃមួយនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជាសម្ភារៈយោធាដែលមានតម្លៃ ១០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា ជំនួយយោធាដែលមានតម្លៃរហូតដល់ ១០០លានដុល្លារនោះគឺជាគ្រាប់មីស៊ីលសម្រាប់បាញ់ប្រឆាំងនឹងរថក្រោះប្រភេទ Javelin ដែលកងទ័ពអ៊ុយក្រែនកំពុងត្រូវការជាចាំបាច់ដើម្បីបាញ់ផ្តាច់ក្បួនរថក្រោះរបស់រុស្ស៊ី។

ប្រភពខាងលើបានបន្តថា ព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ចុងក្រោយមួយនេះទៀតនោះគឺលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើការរិះគន់ខ្លាំងៗទៅកាន់អង្គការសហប្រជាជាតិដែលមិនហ៊ានដកប្រទេសរុស្ស៊ីចេញពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ លោកប្រធានាធិបតីអ៊ុយក្រែនថែមទាំងបាននិយាយចំៗទៀតថា ប្រសិនបើអ្នកការទូតរបស់អង្គការសហប្រជាជាតិមិនហ៊ានធ្វើសកម្មភាពអ្វីទេ ពួកគេគួរតែរំលាយក្រុមប្រឹក្សាសន្តិសុខមួយនេះចោលតែម្តងទៅ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






