លេខាធិការសន្តិសុខលោក John Lee ត្រូវបានគេរំពឹងថា នឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ទីក្រុងហុងកុង
- BY
- autoadmin
- April 6, 2022
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្ត្រីលេខ២ របស់ទីក្រុងហុងកុង គឺលោក John Lee Ka-chiu នឹងក្លាយជាបេក្ខភាពដ៏មានសក្ដានុពលតែមួយគត់ នៅក្នុងការបោះឆ្នោតថ្ងៃនៅទី០៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់មុខតំណែងកំពូលរបស់ទីក្រុងហុងកុង ខណៈដែលប្រទេសចិន ក៏កំពុងសម្លឹងមើលឃើញរដ្ឋលេខាធិការសន្តិសុខរូបនេះផងដែរ។

ការិយាល័យទំនាក់ទំនងរបស់ប្រទេសចិន បានប្រាប់ឥស្សរជនក្នុងស្រុកនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធថា លោក Lee អាយុ ៦៤ ឆ្នាំ ត្រូវបានរដ្ឋាភិបាលកណ្តាលពេញចិត្តឱ្យធ្វើជានាយកប្រតិបត្តិថ្មី បន្ទាប់ពីលោកស្រី Carrie Lam ។ គាត់ត្រូវបានគេរំពឹងថា នឹងលាលែងពីតំណែងនៅថ្ងៃពុធ ដែលជាជំហានចាំបាច់សម្រាប់មន្ត្រីណាមួយ ដែលនឹងទទួលតំណែងខ្ពស់ជាងមុន។
គួរឱ្យដឹងដែរថា តំណែងជានាយកប្រតិបត្តិរបស់ហុងកុង នឹងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការបោះឆ្នោត ដែលមានសមាជិក ១,៥០០ នាក់ ដែលភាគច្រើនស្មោះត្រង់នឹងទីក្រុងប៉េកាំង ហើយលោក John Lee គឺជាជម្រើសតែមួយគត់ ខណៈវានឹងក្លាយជាការបោះឆ្នោតគ្មានអ្នកប្រឆាំងជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ដ្រ ២០ ឆ្នាំ របស់ទីក្រុងហុងកុង៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






